Banner KNP Detail Top

ស្រីស្អាតម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពី

ស្រីស្អាតម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម ពីក្រោយពេញទំហឹង

ខេត្តកំពង់ស្ពឺ៖ កាលពី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ យុវតីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយពេញទំហឹងហេីយត្រូវរថយន្តមួយគ្រឿងទៀតកិនរួចបើកគេចខ្លួនបាត់ នៅលេីផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ 33-34 ត្រង់ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ វន រតនា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រម៉ាកFUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3B-1313 បានខូចនិងចតតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជេីងទៅត្បូង។ បន្ទាប់មកស្រាប់តែមានយុវតីម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ1W-6840 ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតមនុស្សទៅលេីថ្នល់ ភ្លាមនោះមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតមកបុកកិនារីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ហេីយរថយន្តបេីកគេចខ្លួនបាត់។

សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះធ្វេីការវាស់វែងយករថយន្តកុងតឺន័រនិងម៉ូតូមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ ដេីម្បីចាត់ការនីតិវិធីបន្ដ៕

អត្ថបទដែលជាប់ទាក់ទង