Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ខណៈម្ចាស់រថយន្ត បើកបរក្នុងស្ថានភាព

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ខណៈម្ចាស់រថយន្ត បើកបរក្នុងស្ថានភាពងងុយដេក បណ្តាលឱ្យរ៉េចង្កូតបុកស្ពាន ធ្លាក់ចូលទឹកត្រពាំង

ខេត្តសៀមរាប កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ២៤៦ និង ២៤៧លើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្ពាន ត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្ដសៀមរាប ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ករណីរថយន្តម៉ាកព្រូស ស៊េរីឆ្នាំ2001 ពាក់ស្លាកលេខ ភ្នំពេញ 2X- 5443 ប្រភេទទេសចរណ៍គ្រួសារ ពណ៌សំបកឪឡឹក ទិសដៅពីកើតទៅលិច មានរួមដំណើរចំនួន៥នាក់ទាំងអ្នកបើកបរ មិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ ។
ហេតុការណ៍នេះ បណ្តាលឱ្យរងការខូចខាតរថយន្ត១គ្រឿងធ្ងន់ធ្ងរ និងបាក់បង្គោលស្ពានអស់ចំនួន៤ បង្កាន់ដៃ។ ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកបរងងុយដេក រ៉េចង្កូតធ្លាក់ស្ពានចូលទឹកត្រពាំងក្រឡាប់ខ្លួនឯង ។ រថយន្តក្រឡាប់ដោយខ្លួនឯង ត្រូវបានកម្លាំងនគរបាលអធិការនគរបាលស្រុកជីក្រែង ប្រគល់ឱ្យម្ចាស់ស្ទូចយកទៅជួសជុលវិញ ៕

អត្ថបទដែលជាប់ទាក់ទង