Banner KNP Detail Top

តារាចម្រៀង ឈ្មោះ លោកណយ វណ្ណា បេីករថយន្ត មួយគ្រឿង រេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង

តារាចម្រៀង ឈ្មោះ លោកណយ វណ្ណា បេីករថយន្ត មួយគ្រឿង រេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង


ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចកាលពីវេលាម៉ោង ១២ និង ២០នាទីរំលងអធ្រាត្រចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ តារាចម្រៀង លោកណយ វណ្ណា បានបេីករថយន្តម៉ាកLexusRX330មួយគ្រឿងយ៉ាងលឿន រួចរេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង នៅត្រង់ចំណុចមុខអគ្គស្នងការនគរបាលជាតិ តាមមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនកើតហេតុគេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស្ករ មួយគ្រឿង ផ្លាកលេខភ្នំពេញ 2BF-7616បើកបដោយតារាចំរៀងជើងចាស់ម្នាក់ឈ្មោះណយ វណ្ណា ធ្វេីដំណើរតាមមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែេរចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនឹងរបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កខ្ទៀតមកក្រោយវិញបន្តិចខ្ទេចមួយកំណត់មុខ សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។

តារាចម្រៀងលោកពូ ណយ វណ្ណា ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានកូនក្មួយដឹកយកទៅផ្ទះដេីម្បីសម្រាល ។ រីឯរថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង