Banner KNP Detail Top

រថយន្តកុងតឺន័រមួយគ្រឿង ខណៈបើកសុខៗ ស្រាប់តែរបូតកង់រុឺម៉កខាងក្រោយ បោលទៅបុកម៉ូតូម៉ាកឃ្លីក

រថយន្តកុងតឺន័រមួយគ្រឿង ខណៈបើកសុខៗ ស្រាប់តែរបូតកង់រុឺម៉កខាងក្រោយ បោលទៅបុកម៉ូតូម៉ាកឃ្លីក បណ្តាលឱ្យបុរសជាជនពិការម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រថយន្តកុងតឺន័រមួយគ្រឿងខណៈបើកសុខៗស្រាប់តែរបូតកង់រុឺម៉កខាងក្រោយបោលទៅបុកម៉ូតូម៉ាកឃ្លីក បណ្តាលឱ្យបុរសជាជនពិការម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ នៅតាមផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសផ្លូវក្រវាត់ក្រុង ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

មុនកើតហេតុគេបានឃេីញរថយន្តកុងតឺន័រម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-8724 អូសសណ្តោងរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4B-2109 បើកតាមផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង បត់ឆ្វេងក្រោមស្ពានអាកាសថ្មីឡើងផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច ស្រាប់តែរបូតកង់ក្រោយខាងស្តាំបោលទៅបុកម៉ូតូឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JI-7649 កំពុងជិះលើផ្លូវជាតិលេខ៤ពីលិចទៅកើតបណ្តាលឱ្យរបួសបុរសជនពិការជេីងម្នាក់ និងជាមេសន្តិសុខ 7 STAR រងរបួសធ្ងន់ ចំណែកម៉ូតូខូចខ្ទេចស្ទើរទាំងស្រុង កង់រថយន្តមិនទាន់អស់ល្បឿនបោលទៅខឿនចិញ្ចើមផ្លូវ រីឯរថយន្តកុងតឺន័របន្តបើកទៅមុខរហូតដល់ពលរដ្ឋដេញតាមហៅប្រាប់ទើបបត់ត្រឡប់មកកន្លែងកើតហេតុវិញ ។ ជនរងគ្រោះត្រូវបានកងសន្តិសុខដូចគ្នាហៅរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង