Banner KNP Detail Top

ម្ចាស់រថយន្តមួយគ្រឿង បំពាក់អំពូលហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស

ម្ចាស់រថយន្តមួយគ្រឿង បំពាក់អំពូលហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស បានចូលខ្លួនធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្ត Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 បំពាក់អំពូលហ្វាខុសលក្ខណៈបច្ចេកទេស ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះចេញអំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ច។

សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត៕

អត្ថបទដែលជាប់ទាក់ទង