Banner KNP Detail Top

មេខ្លោងរត់ការបទល្មើសនេសាទគ្រប់ប្រភេទ ប្រចាំការនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង

មេខ្លោងរត់ការបទល្មើសនេសាទគ្រប់ប្រភេទ ប្រចាំការនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែដោយសារតែត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច

មេខ្លោងរត់ការបទល្មើសនេសាទគ្រប់ប្រភេទប្រចាំការនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែដោយសារតែត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានបើកភ្លើងខៀវឲ្យឈ្មោះងិនវាសនា ដែលជាមេខ្លោងរត់ការបទល្មើសនេសាទគ្រប់ប្រភេទ បានឱ្យបុគ្គលជាមេខ្លោងឈ្មោះងិន វាសនានេះ រត់ការអូសយកទូកស៊ីបយន្តចូលមកធ្វើសកម្មភាពក្នុងទឹកដីខេត្តកំពង់ធំនៅចំណុចព្រំប្រទល់ឃុំផាត់សណ្ដាយ និងឃុំពាមបាង ខាងមុខភូមិបឡតចំនួន 6 គ្រឿងចាប់ពីម៉ាស៊ីន 3 ឡើង សកម្មភាពនេះត្រូវបានជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយជាអ្នកបើកបើកភ្លើងខៀវឲ្យបុគ្គលជាមេខ្លោងបំផ្លាញធនធានមច្ឆាជាតិឈ្មោះងិនវាសនានេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ធ្វើសកម្មភាពយ៉ាងរលូន ដាច់មងរបស់ប្រជាពលរដ្ឋដែលនេសាទជាលក្ខណៈគ្រួសារជារៀងរាល់យប់ ពលរដ្ឋបានលើកឡើងមិនគួរណាជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឈរជើងនៅទីនោះឲ្យស៊ីបយន្តមកធ្វើសកម្មភាពបំផ្លាញមងរបស់ពួកគាត់ដាច់រហែកជាពីរជាបីជារៀងរយប់។
មេខ្លោងជើងខ្លាំងឈ្មោះងិនវាសនា ដែលឈរកាន់ផ្លាកឈ្មោះគឺធ្លាប់មានភារុទ្ធជាប់ពន្ធនាគាររួចម្ដងមកហើយ ជាប់ពាក់ព័ន្ធករណីជម្រិតកំហែងយកលុយពីលោកឧកញ៉ាទៀ វិចិត្រ ។


នៅតែមិនចេះរាងចាលសព្វថ្ងៃនេះកំពុងតែធ្វើព្យុះភ្លៀងរត់ការកាងបទល្មើសនេសាទគ្រប់រូបភាព។

បងប្អូនប្រជានេសាទ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលធ្លាប់ដឹងពីទង្វើរបស់បុគ្គលរូបនេះ ពួកគាត់បាននិយាយថាបុគ្គលនេះកំពុងតែប្រើប្រាស់តួនាទីរបស់ខ្លួនខុសនឹងវិជ្ជាជីវៈក្រោមសីលធម៌ជាអ្នកសារព័ត៌មានហើយ ពលរដ្ឋសូមសំណូមពរទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាចាត់វិធានការនិងដកអាជ្ញាប័ណ្ណពីបុគ្គលនេះ ឈប់ឱ្យធ្វើជាអ្នកសារព័ត៌មានទៅពីព្រោះខ្លាចខូចដល់ស្ថាប័នឬអង្គភាពគេផ្សេងៗ ដែលគេធ្វើតាមវិជ្ជាជីវៈក្រោមសីលធម៌ដែលកំពុងតែចុះបេសកកម្មយកព័ត៌មានសព្វថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង