Banner KNP Detail Top

បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ ៖ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍+ខណ្ឌ បានល្បាតនៅក្នុងមូលដ្ឋាន បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចលើផ្លូវបេតុង ក្រុមទី៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សា រ៉ូហ្សា ហៅ យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅសំណង់អាណាធិបតេយ្យ ផ្លូវបេតុង ក្រុមទី៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញសម្ភារៈដកហូតបាន ក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។

សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង