Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ករណីឆ្កឹះសោរចូលលួចទ្រព្យសម្បត្តិ

ឃាត់ខ្លួនជនសង្ស័យ ករណីឆ្កឹះសោរចូលលួចទ្រព្យសម្បត្តិ

កណ្តាល ៖ លោកចោរជនជាតិវៀតណាម ឆ្កឹះសោរចូលលួចទ្រព្យសម្បត្តិ ប្រហែលជាអស់កំលាំង ក៏បើកម៉ាស៊ីត្រជាក់ អោយស្រួលខ្លួន ពេលចេញមកវិញ ក៏ត្រូវពលរដ្ឋឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច។

កាលពីម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវ២២០ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីលោកចោរ ជាជនជាតិវៀតណាម បានចូលទៅឆ្កឹះសោរ ផ្ទះគេចូលលួចសម្ភារៈ ប្រហែលជាអស់កម្លាំងពេកបើកម៉ាស៊ីនត្រជាក់និងបើកទូរទឹកកក ស៊ីផឹកឆ្អែត ក៏ចេញមកវិញ អ្នកជិតខាងឃើញក៏សួរនាំ ប៉ុន្តែជនសង្ស័យថា មករកបងប្អូន។

ដោយឃើញសភាពមិនស្រួល ក៏ចាប់ឃាត់ខ្លួន ឆែកឃើញ សម្ភារៈនៅជាប់ខ្លួនជនសង្ស័យ ឃើញមានរបស់ម្ចាស់បន្ទប់មួយចំនួន ដូចជាកាបូប ទូរស័ព្ទ iPhone ១គ្រឿង និងទូរស័ព្ទ២គ្រឿងទៀតអស់ថ្ម និងបាននាំខ្លួនទៅអោយសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន៕

អត្ថបទដែលជាប់ទាក់ទង