Banner KNP Detail Top

អគ្គិភ័យឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យប្រជាពលរដ្ឋព្រួយបារម្ភ

អគ្គិភ័យឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យប្រជាពលរដ្ឋព្រួយបារម្ភ

បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គិភ័យឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ហើយករណីនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ពន្លត់ផងដែរ នៅទល់មុខសាលាព្រហ្មនិមិត្ត ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
អគ្គិភ័យឆាបឆេះបង្គោលភ្លើងឃើញមានផ្ទុះលាន់សូរ ហើយឆាបឆេះឡើងត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ និងយកទឹកជះរហូតរថយន្តពន្លត់អគ្គិភ័យ២គ្រឿងមក មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងក្រុមហ៊ុនកាស៊ីណូត្រូពីការណា បានអន្តរាគមន៍បាញ់ពន្លត់ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលដែលអគ្គិភ័យឆាបឆេះបង្គោលភ្លើងមានអណ្តាលភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលប្រជាពលរដ្ឋនៅក្បែរនាំគ្នាព្រួយបារម្ភខ្លាចរាលដាលឆាបឆេះដល់ផ្ទះរបស់ពួកគាត់ តែសំណាងដែលកម្លាំងនគរបាល និងកងរាជអាវុធហត្ថមានរថយន្តពន្លត់អគ្គិភ័យបានបាញ់ពន្លត់បានទាន់ពេលវេលាមិនរាលដាល ។


មូលហេតុដែលអគ្គិភ័យឆាបឆេះបង្គោលភ្លើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កអោយឆាបឆេះបណ្តាលខូចខាតបង្គោលភ្លើង១ត្រូវបានឆេះប្រអប់ភ្លើងអស់ទាំងស្រុង ដែលមានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេល ៕

អត្ថបទដែលជាប់ទាក់ទង