Banner KNP Detail Top

សមត្ថកិច្ចដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ ស្មើនឹង៧៥៩៥គីឡូក្រាម

សមត្ថកិច្ចដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ ស្មើនឹង៧៥៩៥គីឡូក្រាម

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង៧៥៩៥គីឡូក្រាម ដែលនាំចូលគ្មានឯកសារវេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហោះ ។


ករណីទី១៖ បំណែកសាច់មាន់ និងគ្រឿងក្នុងមាន់ចំនួន៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករដូងនៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាប និងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់តាមមាត់ច្រកអន្តរជាតិដូងកាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ករណីទី២ ៖ កោះមាន់ និងជើងទាចំនួន៧ ២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាប និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២គ្រឿងនាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង