Banner KNP Detail Top

ជនសង្ស័យចំនួន៣នាក់ លួចយកម៉ូតូពីនារីម្នាក់បានសម្រេច

ជនសង្ស័យចំនួន៣នាក់ លួចយកម៉ូតូពីនារីម្នាក់បានសម្រេច ព្យាយាមគេចខ្លួនតែមិនរួច សមត្ថកិច្ចតាមក្របួច

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅភូមិព្រទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែមិនរួចពីសមត្ថកិច្ចតាមក្របួចបានមកវិញ។

ជនរងគ្រោះឈ្មោះ ម៉ន ស្រីនិច ភេទស្រីអាយុ២១ឆ្នាំ ស្នាក់នៅព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិស្ពាន ឃុំចេក ស្រុកពាមជ័រ ខេត្តព្រៃវែង។
ចំណែកជនសង្ស័យទី១ឈ្មោះ ចាន់ សុផាណា ភេទប្រុសអាយុ២៤ឆ្នាំ ទី២ឈ្មោះ ថុន បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ទី៣ឈ្មោះ សឿន សុខជា ភេទប្រុសអាយុ២៧ ឆ្នាំ អ្នកទាំង៣មុខមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅវេលាកេីតហេតុខណៈរូបនាងជិះម៉ូតូមកពីកំដរជីតានៅឯមន្ទីរពេទ្យវិញក៏ទុកម៉ូតូម៉ាកBeat ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1KK.6359 នៅមុខបន្ទប់ជួលរួចរៀបចំបំណងទៅលក់ភេជ្ជៈបន្ទាប់មកស្រាប់តែមានជនសង្ស័យ៣នាក់មកយកសោរចាក់ទ្វារពីខាងក្រៅរួចយកម៉ូតូជិះទៅបាត់។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលចោមចៅទី៣ដេីម្បីសុំការអន្តរាគមន៍ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចដោយម៉ូតូជាប់ប្រព័ន្ធGPS ក៏ស្រាវជ្រាវរកឃេីញនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហេីយនាំយកមកសាកសួរចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង