Banner KNP Detail Top

គិតខ្លី ខឹងបាត់បង់ការទប់អារម្មណ៍ ត្រឹមតែមួយពព្រិចភ្នែកក្លាយជាឃាតករ ប្រពន្ធសោះ បានទាញរនូតគ្រែ វាយសំពងប្តី រហូតដល់ស្លាប់

គិតខ្លី ខឹងបាត់បង់ការទប់អារម្មណ៍ ត្រឹមតែមួយពព្រិចភ្នែកក្លាយជាឃាតករ ប្រពន្ធសោះ បានទាញរនូតគ្រែ វាយសំពងប្តី រហូតដល់ស្លាប់

ខេត្តតាកែវ : ហេតុការណ៍នេះបានកើតឡើង នៅ យប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
គិតខ្លី ខឹងបាត់បង់ការទប់អារម្មណ៍ ត្រឹមតែមួយពព្រិចភ្នែកក្លាយជាឃាតករ ត្រូវជាប់ពន្ធនាគារ បាត់បង់គ្រួសារ នេះហើយការខ្វះព័ត៌មានអប់រំ ពីការប្រើអំពីហិង្សាក្នុងគ្រួសារ ។
ជាក់ស្តែងស្ត្រីចំណាស់ម្នាក់ ជះកំហឹង ១៨០អង្សារសេ ជាប្រពន្ធសោះ បានទាញរនូតគ្រែ វាយសំពងប្តី រហូតដល់ស្លាប់ នៅខេត្តតាកែវ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ដើម្បីយកទៅធ្វើការការសាកសួរ តាមនីតិវិធី។
ដើមហេតុ គ្រាន់តែរឿង ឈ្លោះប្រកែកគ្នា បន្តិចបន្តួចសោះ ប្រពន្ធ ក៏បានយក ឈើជ្រុង ជារនូតគ្រែចាស់ មានដែកគោល វាយប្តីជាច្រើនដំបង ស្លាប់នៅនឹងកន្លែង ។ សមត្ថកិច្ចប៉ុស្តិ៍ឃុំខ្វាវ បានចុះមកអន្តរាគមន៍ ហើយឃាត់ខ្លួន ស្ត្រីជាប្រពន្ធ បញ្ជូនទៅអធិការដ្ឋាន ស្រុកសំរោង ដើម្បីសួរនាំ និងដាក់ទោស ទៅតាមផ្លូវច្បាប់ ។ ចំណែកសព ទុកឲ្យកូនក្មួយ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង