Banner KNP Detail Top

ប្លែកមែន! បុរសម្នាក់ បើករថយន្តមួយគ្រឿង ធ្លាក់

ប្លែកមែន! បុរសម្នាក់ បើករថយន្តមួយគ្រឿង ធ្លាក់លូទឹកស្អុយ ដោយខ្លួនឯង

ខេត្តសៀមរាប៖ កាលពី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣ ករណីបុរសម្នាក់បានបើករថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2BB-7312 ធ្លាក់លូទឹកស្អុយ ។ ហេតុការណ៍នេះកើតឡើង នៅត្រង់ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកបេីកបរឈ្មោះ ប៊ុន ទី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិវិហាចិន សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប។
ប្រភពព័ត៌មានបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យ ខូចខាតបង្កាន់ដៃលូទឹកស្អុយ ចំនួន ០១ផ្ទាំងធំ ខូចខាតរថយន្តចំនួន ០១គ្រឿងធ្ងន់ធ្ងរ តែមិនបណ្ដាលឱ្យអ្នកណាម្នាក់រងរបួសនៅឡើយ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បណ្ដាញសារព័ត៌មាន បានព្យាយាមទាក់ទង ទៅកាន់សមត្ថកិច្ច ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយលោកបានឆ្លើយថា “ខាងលោកមិនបានធ្វើរបាយការណ៍នោះទេ ដោយសារនេះគឺជាការបង្កហេតុដោយខ្លួនឯង មិនមានរងគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ។ ម្យ៉ាងវិញទៀតលោកថា បង្កាន់ដៃលូទឹកស្អុយនោះ ក៏វាមានការចាស់ ពុក ទ្រុឌទ្រោមទៅហើយ។ ដូច្នេះភាគីខាងម្ចាស់រថយន្ត ធានាជួសជុលបង្កាន់ដៃស្ពានសង ហើយសុំស្ទូចយកទៅជួសជុលខ្លួនឯង” ៕

អត្ថបទដែលជាប់ទាក់ទង