រថយន្ត មួយគ្រឿង បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់
រថយន្ត មួយគ្រឿង បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor មួយគ្រឿង បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនកេីតហេតុរថយន្តបង្កស៊េរីទំនេីបម៉ាក Ford Raptor ពាក់ផ្លាកលេខកម្ពុជា W-S-6868 បានបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន០២កង់នៅចំណុចគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ ភ្លាមៗរថយន្តបង្កបានបេីករត់គេចរហូតមកដល់ផ្លូវលេខ៥៩៨ក៏មានប្រជាពលរដ្ឋល្អ និងសមត្ថកិច្ចដេញឃាត់ជាប់ ។
សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងនិងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕