ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយតៃកុងទ្បាន កុងតឺន័រ បានរេចង្កូត ក្រទ្បាប់ ធ្លាក់ប្រឡាយ បាត់បង់ជីវិត នៅតាមផ្លូវជាតិលេខ១ ជិតផ្សារកំពង់សឹង្ហ មិនទាន់ដឹងប្រាកដថា មកពីមូលហេតុអ្វី?
ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយតៃកុងទ្បាន កុងតឺន័រ បានរេចង្កូត ក្រទ្បាប់ ធ្លាក់ប្រឡាយ បាត់បង់ជីវិត នៅតាមផ្លូវជាតិលេខ១ ជិតផ្សារកំពង់សឹង្ហ មិនទាន់ដឹងប្រាកដថា មកពីមូលហេតុអ្វី?
ខេត្តព្រៃវែង : លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់តាមប្រព័ន្ធ Telegram ផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១ ចំណុចកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជនរងគ្រោះជាតៃតុងឡាន ស្លាប់ ។ បងៗអ្នកសារព័ត៌មានផ្សាយថា មានជនពាលគប់កញ្ចក់ឡាន ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ។
សមត្ថកិច្ចមូលដ្ឋានរាយការណ៍តាំងពីកើតហេតុភ្លាមៗថា គ្រោះថ្នាក់ដោយឯងៗ យ៉ាងណាក៏ដោយខ្ញុំបានចាត់បញ្ជូនជំនាញចុះស្រាវអង្កេតដោយយកចិត្តទុកដាក់ជាទីបំផុត តាំងពីព្រឹកព្រលឹម ដូចនេះសុំបណ្តាសារព័ត៌មានផ្សាយ ដោយយកចិត្តទុកដាក់ បើមានភស្តុតាងពិតជាមានការគប់កញ្ចក់រថយន្តមែន សូមបងៗផ្សាយឱ្យបានភ្លូកទឹកភ្លូកដីចុះ ប៉ុន្តែបើមិនទាន់មានភស្តុតាងទេ បងៗផ្សាយចេញបែបនេះគឺប៉ះពាល់ក៏ធ្ងន់ធ្ងរដែរដល់សមត្ថកិច្ចមូលដ្ឋាន ។ សូមអរគុណការចូលរួម ។
នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយតៃកុងទ្បាន កុងតឺន័រ បាន រេចង្កូត ក្រទ្បាប់ ធ្លាក់ប្រឡាយ បាត់បង់ជីវិត នៅតាមផ្លូវជាតិលេខ១ ជិតផ្សារកំពង់សឹង្ហ មិនទាន់ដឹងប្រាកដ ថាមកពីមូលហេតុអ្វី ។ ជនរងគ្រោះឈ្មោះ ហើម អាយុ ៣៨ ឆ្នាំ មានស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង ៕