Banner KNP Detail Top

បុរសស្ត្រី២នាក់ បានរងរបួសធ្ងន់និងស្រាល បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

បុរសស្ត្រី២នាក់ បានរងរបួសធ្ងន់និងស្រាល បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវនារីម្នាក់ បេីករថយន្តជ្រុលទៅបុកពេញទំហឹង


ភ្នំពេញ៖ កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នៅខាងជេីងស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មុនពេលកេីហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JG 9974 មានស្ត្រីម្នាក់រួមដំណេីរជាមួយធ្វេីដំណេីរឆ្លងផ្លូវពីលិចទៅកេីត ខណៈឆ្លងជិតផុតទៅហេីយក៏មានរថយន្តម៉ាកToyota RAIZE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BU-0267 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿនក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង