Banner KNP Detail Top

ស្ពានឆ្លងទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា»សម្រេចបាន៧,៥%

ស្ពានឆ្លងទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា»សម្រេចបាន៧,៥% កើនជាងផែនការ

ភ្នំពេញ៖ បើគិតត្រឹមពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ គម្រោងស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» សម្រេចបានជាង ៧,៥% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បច្ចុប្បន្ន សសរគ្រឹះ ចំនួន២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់ ១០០% និង កំពុងបន្តរៀបចំដំឡើងពុម្ព ហើយសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន ៤ដើម។
នេះបើយោងតាមរបាយការណ៍ពីក្រសួងសាធារណការ និង ដឹកជញ្ជូន៕

អត្ថបទដែលជាប់ទាក់ទង