Banner KNP Detail Top

គ្រឿងញៀនចំនួន៤០ថង់តូច ត្រូវបានសមត្ថកិច្ចបង្រ្កាប

គ្រឿងញៀនចំនួន៤០ថង់តូច ត្រូវបានសមត្ថកិច្ចបង្រ្កាប

នៅបាត់ដំបង៖ កាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០ ២៤ នៅចំណុច ក្រុមទី៤ ភូមិអូតាគាំ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំង គ្រឿងញៀន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំ បង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង ញៀ ននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិបង្ក្រាបបាន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ ខ្លួនជន សង្ស័យ ចំនួន០២នាក់ឈ្មោះ ថោ សុផាន់ណាភេទស្រី អាយុ ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុមទី៤ ភូមិអូតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះ យិន បុប្ផា ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖


-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ៤០ ថង់សង្ស័យមានសារធាតុញៀន
-ថង់ប្លាស្ទិកសម្រាប់ច្រកលំលែកថ្នាំញៀនលក់មួយចំនួន ។
ពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកផែនជំនាញអនុវត្តបន្តតាមផ្លូវច្បាប់ហេីយ៕

អត្ថបទដែលជាប់ទាក់ទង