តើអាជ្ញាធរខេត្តគិតយ៉ាងម៉េចដែរ ដែលបទល្មើសរបាំងណរ៉ាវរាប់ពាន់ម៉ែត្រជាច្រើន របាំងចាប់ពីចំណុចតំបន់កដបជាប់ព្រំប្រទល់កំពង់ឆ្នាំង ពោធិ៍សាត់រហូតទៅដល់កំពង់ហ្លួង?
តើអាជ្ញាធរខេត្តគិតយ៉ាងម៉េចដែរ ដែលបទល្មើសរបាំងណរ៉ាវរាប់ពាន់ម៉ែត្រជាច្រើន របាំងចាប់ពីចំណុចតំបន់កដបជាប់ព្រំប្រទល់កំពង់ឆ្នាំង ពោធិ៍សាត់រហូតទៅដល់កំពង់ហ្លួង?
តើអាជ្ញាធរខេត្តគិតយ៉ាងម៉េចដែរ ដែលបទល្មើសរបាំងណរ៉ាវរាប់ពាន់ម៉ែត្រជាច្រើន របាំងចាប់ពីចំណុចតំបន់កដបជាប់ព្រំប្រទល់កំពង់ឆ្នាំង ពោធិ៍សាត់រហូតទៅដល់កំពង់ហ្លួង?
ខេត្តពោធិ៍សាត់÷ តាមសេចក្តីរាយការណ៍ពីប្រជានេសាទដាក់របាំងនៅទីនោះបានបង្ហើបឲ្យអង្គភាពសារព័ត៌មានយើងជួយផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំឱ្យបានដឹងនៅចំណុចបឹងទន្លេសាបដែលបទល្មើសកំពង់ប្រព្រឹត្តយ៉ាងអនាធិបតេយ្យ។
តាមប្រភពពីរអ្នកដាក់របាំងបានបង្ហែបថាក្នុងមួយរបាំងជំនាញពាក់ព័ន្ធដែលឈរជើងក្នុងបឹងទន្លេសាបក្នុងស្រុកក្រគរយកលុយចំនួន 20 ម៉ឺនរៀលរហូតដល់ 40 ម៉ឺនរៀលបើរបាំងណាមិនឱ្យលុយរាយការណ៍ឲ្យទៅជំនាញថ្នាក់ជាតិដែលឈរជើងក្នុងបឹងទន្លេសាបមកកំទេចចោល នៅថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2023 ។
បើតាមប្រភពបន្តទៀតថាក្រុមអ្នកដាក់របាំងទាំងអស់នោះបានបង់លុយឱ្យគ្រប់ស្ថាប័នទាំងអស់មិនចម្លោះស្ថាប័នណាមួយឡើយទេ?
បើយោងតាមប្រភពអ្នកដាក់របាំងបាននិយាយតៗគ្នាថារបាំងរាប់រយរបាំងហើយរាប់ពាន់ម៉ែត្រមិនកាប់ទេ?កាប់តែរបាំងណាដែលខ្លីៗពួកគាត់សុំអង្វរយ៉ាងណាក៏ដោយក៏មិនអនុគ្រោះឲ្យដែរបែរជារបាំងវែងត្រឹមត្រូវទៅវិញពួកគាត់សមឲ្យឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ជួយមានប្រធានការចំពោះអ្នកដាក់របាំងទាំងអស់ដែលខុសដូចគ្នាសូមឱ្យជំនាញជលផលមកបង្ក្រាបផងពួកគាត់បានបញ្ជាក់ថាបង្ក្រាបតែរបាំងរបស់គាត់ដែលរបាំងផ្សេងៗវែងរាប់ពាន់ម៉ែត្រមិនបង្ក្រាបសូមឲ្យជំនាញគួរតែបើកភ្នែកមើលផង។
តាមការបញ្ជាក់របស់ក្រុមប្រព្រឹត្តបទល្មើសនៅទីនោះបាននិយាយតៗគ្នាថា
ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តខេត្តពោធិ៍សាត់មានរបាំងជាច្រើនខ្សែដាក់នៅចំណុចអភិរក្សទន្លេក្រាស់ចំណុចពាមពពិចចំណុចផ្លូវស្ទឹងចំណុចជ្រួយស្តីចំណុចកំពង់ហ្លួងដែលក្រុមអ្នកដាក់បទល្មើសរបាំងណរ៉ាវក្រឡាញឹកវែងហើយរាប់ពាន់ម៉ែត្រក្រុមទាំងអស់នេះសុទ្ធតែប្រព្រឹត្តបទល្មើសខុសច្បាប់ទាំងអស់។
តាមសេចក្តីរាយការណ៍ពីអ្នកដាក់របាំងមកពីស្រុកជីក្រែង ខេត្តសៀមរាបបានប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងបន្ថែមទៀតថា ទោះនៅភូមិសាស្ត្រ ក្នុងស្រុកក្រគរ មានផ្ទៃទឹកបឹងទន្លេសាបធំល្វឹងល្វើយ ប៉ុន្តែសម្រាប់ពួកគាត់ ពិបាករកទីតាំងធ្វើការនេសាទខ្លាំងណាស់ ដោយអ្នកដាក់របាំងធំៗកាង មិនអនុញ្ញាតឲ្យពួកគាត់ធ្វើការនេសាទជិតពួកគេបានឡើយ។
តាតប្រភពអ្នកដាក់របាំងដូចគ្នាបានប្រាប់អង្គភាពសារព័ត៌មានយើងថាក្រុមអ្នកដាក់បទល្មើសនេសាទមានឈ្មោះដូចតទៅឈ្មោះថន់.ឈ្មោះលាង.ឈ្មោះគីណាង.ឈ្មោះឌីណា.ឈ្មោះធី.ឈ្មោះប៉ាវ.ឈ្មោះម៉េង.ឈ្មោះជា.ឈ្មោះសាឡា.ឈ្មោះសាត.ឈ្មោះសាក់.ឈ្មោះសឹងឈ្មោះទាំងអស់នេះសិទ្ធិអ្នកប្រព្រឹត្តបទល្មើសរបាំងណរ៉ាវក្រឡាញឹករាប់ពាន់ម៉ែត្រដែលអង្គភាពសារព័ត៌មានយើងស្រង់បានតែប៉ុណ្ណឹងនៅមានឈ្មោះច្រើនតទៅទៀត។
បច្ចុប្បន្នគេសង្កេតឃើញប្រជាពលរដ្ឋ មកពីស្រុកជីក្រែង ខេត្តសៀមរាបចាប់ផ្ដើមប្រកបមុខរបរដាក់របាំងដែលពួកគាត់ដាក់ជារៀងរាល់ឆ្នាំនៅពេលរដូវសម្រក មកដាក់ក្នុងចំណុចខាងលើ រិតតែច្រើនឡើងៗដោយសារមន្ត្រីជលផលនៅទីនោះ មានភាពធូរលុងបណ្ដាលឲ្យបទល្មើស រីកសាយធំទៅៗ ស្ទើតែរកផ្លូវបើកការណូតចេញចូលមិនបាន
សូមបញ្ជាក់ថា នាពេលកន្លងទៅ លោកភិន សុវណ្ណានាយផ្នែករដ្ឋបាលជលផលស្រុកកណ្ដៀងនិងស្រុកក្រគរនិងលោកភុំ និមលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធ៌សាត់ ធ្លាប់បានអះអាង ចុះទៅបង្ក្រាប បទល្មើសជលផល នៅភូមិសាស្ត្រខាងលើនេះដែរ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានទូទៅ ដែលតាមដាន សង្កេតដឹងរឿងបញ្ហាបទល្មើសក្នុងបឹងទន្លេសាប បានធ្វើការិះគន់យ៉ាងខ្លាំងថា ឃើញតែសន្យាខ្យល់ ធ្វើការបង្ក្រាបហាក់គ្មានប្រសិទ្ធិភាព និងគ្មានលទ្ធិផលគួរអោយកត់សំគាល់អ្វីឡើយ ហើយការសន្យាអះអាងបង្ក្រាបឲ្យដូចភ្លៀងរលឹម ឬមិនឲ្យបទល្មើសផ្សេងៗ កើតឡើងក្នុងដែនសមត្ថកិច្ច របស់ខ្លួននោះ ហាក់មានភាពផ្ទុយគ្នាទៅវិញ គេសង្កេតឃើញ បទល្មើសបានកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ បើមានការបង្ក្រាបធ្វើបានតែចំពោះបទល្មើស តូចតាចដែលមិនបង់លុយ ឲ្យតែប៉ុណ្ណោះ៕
ប្រភពបែកធ្លាយពីអ្នកដាក់របាំងបានបង្ហែបឱ្យដឹងថាលោក ដៀប បូរ៉ា នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាបនិងបរិស្ថានស្រុកក្រគរខេត្តពោធិ៍សាត់ដើរប្រមូលលុយតាមអ្នកដាក់របាំងមិនខ្លាចការខុសច្បាប់ឡើយព្រោះខ្លួនជាអ្នកបង្ក្រាបបទល្មើសពេលរបាំងណាឲ្យលុយគ្រប់ចំនួនគឺដាក់បានរលូនបើរបាំងណាមិនឱ្យលុយទេគាត់នឹងកម្ទេចចោល។
តាមការចុះផ្សាយនេះពាក់ព័ន្ធនិងការរិះគន់ទៅលើស្ថាប័នជំនាញរបស់អស់លោកនិងប្រការណាមួយចាងហ្វាងការផ្សាយរបស់យើងខ្ញុំរងចាំការបកស្រាយនិងបំភ្លឺ រាល់ម៉ោងធ្វើការជានិច្ច ៕