ឃាត់ខ្លួនជនបរទេសចំនួន៤នាក់ ដែលមានឡាវពីរនាក់ និងសៀមពីរនាក់ ជាមួយគ្រឿងញៀនចំនួន៣០ការ៉ុង ដឹកតាមរថយន្តម៉ាកកូរ៉េ១គ្រឿងនៅខេត្តស្ទឹងត្រែង
ឃាត់ខ្លួនជនបរទេសចំនួន៤នាក់ ដែលមានឡាវពីរនាក់ និងសៀមពីរនាក់ ជាមួយគ្រឿងញៀនចំនួន៣០ការ៉ុង ដឹកតាមរថយន្តម៉ាកកូរ៉េ១គ្រឿងនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ឃាត់ខ្លួនជនបរទេសចំនួន៤នាក់ ដែលមានឡាវពីរនាក់ និងសៀមពីរនាក់ ជាមួយគ្រឿងញៀនចំនួន៣០ការ៉ុង ដឹកតាមរថយន្តម៉ាកកូរ៉េ១គ្រឿងនៅខេត្តស្ទឹងត្រែង…។
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពី ថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០២៤ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បន្ទាប់ពីក្រុមជំនាញទទួលដំណឹងថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ធ្វើការដោះដូរគ្នានៅចំណុចមុខស្ថានីប្រេងឥន្ទនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ ភ្លាមៗ..សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១.ឈ្មោះ ខាំ ឡេហឺ (KHAM LEE HER) ជនជាតិលាវ កាន់លិខិតឆ្លងដែនលេខ P៣១៣៨៥៤៣។ ទី២.ឈ្មោះ សាឡាំ ផុន ជាជនជាតិថៃ ខណៈវត្ថុសង្ស័យជាសារធាតុញៀនចំនួន៣០ការ៉ុង និងរថយន្តមួយគ្រឿង ម៉ាក TOYTA Hilux Rally ពណ៌សពាក់ស្លាកលេខ ២AT-៥៣៨៩, ទូរសព្ទដៃ២គ្រឿង លិខិតឆ្លងដែនមួយច្បាប់។
ចាប់ខ្លួនជនសង្ស័យបានរួច សមត្ថកិច្ចជំនាញបានបន្តតាមឃាត់ខ្លួនជនសង្ស័យផ្សេងទៀត នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានជនសង្ស័យពីរនាក់បន្ថែមទៀត រួមមាន៖ ទី១.ឈ្មោះ លោក ចារើន ស៊ែឡាវ MR. JAROEN SAE LAO ជាជនជាតិសៀម កាន់លិខិតឆ្លងដែនលេខ AC៧៤៩៣៣៣២ និងជនសង្ស័យទី២.ឈ្មោះ អៀ ថរ (IA THO) ភេទស្រី ជាជនជាតិលាវ កាន់លិខិតឆ្លងដែនលេខ P២៩៦៩៦៣២ រថយន្ត១គ្រឿងម៉ាក TOYOTA Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AS-៦៥០៥ ទូរសព្ទដៃ២គ្រឿង និងលិខិតឆ្លងដែន០២ច្បាប់។ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ជនជាតិសៀម២នាក់ និងជនជាតិលាវ០២នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន៣០ការ៉ុង រថយន្តទំនើប២គ្រឿង ភ្លាមៗមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យទាំង៤រូប ទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធីច្បាប់៕