Banner KNP Detail Top

ក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ហេីយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូត្រូវបានរថយន្តឃ្លប់ដឹកទំនិញបេីកបុកកិនអូសជាច្រេីនម៉ែត្រ

ក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ហេីយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូត្រូវបានរថយន្តឃ្លប់ដឹកទំនិញបេីកបុកកិនអូសជាច្រេីនម៉ែត្រ

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្មេងស្រីម្នាក់បានរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈជិះម៉ូតូត្រូវបានរថយន្តឃ្លប់ដឹកទំនិញបេីកបុកកិនអូសជាច្រេីនម៉ែត្រ នៅចំណុចជាប់របងវត្តព្រៃស្ពឺខាងកេីត ផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះម៉ៅ ស្រីឡែន ភេទស្រីអាយុ១៥ឆ្នាំ ស្នាក់ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីរងគ្រោះជិះម៉ូតូម៉ាកធូដេ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1GO 6010 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុបំណងបត់ឆ្វេងទៅលិចស្រាប់តែមានរថយន្តឃ្លប់ទឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 0251 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកកិនអូសប្រហែលជិត១០០ម៉ែត្របណ្តាលឲ្យក្មេងស្រីរងរបួសបាក់ជេីងធ្ងន់ធ្ងរ ។
ជនរងគ្រោះត្រូវបានបងប្អូនដឹកតាមរ៉ឺម៉កបញ្ជូនទៅង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះក៏បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីរងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង