Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំភ្លើងកែច្នៃ)

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំភ្លើងកែច្នៃ)


ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនពីបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត(កាំភ្លើងកែច្នៃ)នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវលំ ក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ទីន ម៉ារ៉ាដូណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅផ្ទះជួល ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
*សម្ភារៈដកហូត៖
– អាវុធកែច្នៃ១ដើមពណ៌ខៀវ គ្មានលេខ
-គ្រាប់កាំភ្លើងចំនួន១គ្រាប់លេខ៣៨០។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើកម្លាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង