Banner KNP Detail Top

ពុ..ទ្ធោ.អេីយ.រ..ន្ធ…ត់ណាស់កម្មករសំណង់៥នាក់បានស្លា….ប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក តើបណ្តាលមកពីមូលហេតុអ្វី ?

ពុ..ទ្ធោ.អេីយ.រ..ន្ធ…ត់ណាស់កម្មករសំណង់៥នាក់បានស្លា….ប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក តើបណ្តាលមកពីមូលហេតុអ្វី ?

មានការភ្ញាក់ផ្អេីលនិងតក់ស្លុតយ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្មករសំណង់៥នាក់ បានស្លាប់ ក្រោយដាច់កន្រ្តកយោងពីជាន់ទី៤ នៃអគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា ។
ពុំទាន់មានរបាយការណ៍ណាមួយពី សមត្ថកិច្ច អាជ្ញាធរនៅឡើយទេ នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដដែលនេះ ថា តើបណ្តាលមកពីមូលហេតុអ្វី ? ហើយសពជនរងគ្រោះមានអត្តសញ្ញាណអ្វីខ្លះ ? សង្ឃឹមថាគ្រួសារជនរងគ្រោះទាំង៥នាក់ នឹងទទួលបានសំណងច្រើន ពីម្ចាស់អគារ ដើម្បីយកទៅធ្វើបុណ្យ និងផ្គត់ផ្គង់ជីវភាពអ្នកដែលនៅរស់ ក្រោយបាត់បង់បង្គោលគ្រួសារទៅហើយនោះ។
ដោយឡែក លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទូរស័ព្ទចូលគ្មានអ្នកទទួល នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដូច្នេះមិនអាចទាក់ទងការបំភ្លឺបាន ។ ចំណែកម្ចាស់អគារ Olympia city ជាប់របងស្តាតអូឡាំពិក ខណ្ឌ៧មករា គ្មានលេខទូរស័ព្ទទាក់ទងបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង