Banner KNP Detail Top

ទំនេរខ្លាំងណាស់មែនទេ បានដើរកាន់ដាវពេញផ្លូវ ប្រហែលជាចង់ដឹងកម្ពស់ប៉ុន្មាន ប៉ុណ្ណឹងដឹងនៅជិត ១ម៉ែត្រ៦៥…

ទំនេរខ្លាំងណាស់មែនទេ បានដើរកាន់ដាវពេញផ្លូវ ប្រហែលជាចង់ដឹងកម្ពស់ប៉ុន្មាន ប៉ុណ្ណឹងដឹងនៅជិត ១ម៉ែត្រ៦៥…

ស្រុកគិរីវង់ : ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តតាកែវ លោកវរសេនីយ៍ ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ ទោ យ៉ាង តារា អធិការរង និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងអន្តរាគមន៏ចេញល្បាត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី នៅលើដងផ្លូវជាតិលេខ២ ស្ថិតនៅភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្ត តាកែវ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈាង សារ៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍តាម៉ុក ឃុំអង្គប្រា សាទ ស្រុកគិរីវង់ ខេត្តតាកែវ បានដើរកាន់ដាវតាមបណ្តោយផ្លូវជាតិលេខ២ បង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាចព្រួយបារម្មណ៏ត្រូវបានក្រុមអន្តរាគមន៏ល្បាតឃើញធ្វើការឃាត់ខ្លួនតែម្តង ។ សូមបញ្ជាក់ថា៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាគ្រឿងញៀន ។ កម្លាំងជំនាញយកមកកាន់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង