Banner KNP Detail Top

ក្រុមយុវជនទំនើងជាជនជាតិថៃ បួននាក់ ក្នុងនោះ មានម្នាក់ជាសង្សារ បានចាប់នារីវ័យក្មេង ជាជនជាតិថៃ មួយនាក់ បង្ខំរំលោភបូក សុទ្ធតែបានសម្រេចគ្រប់ៗគ្នា

ក្រុមយុវជនទំនើងជាជនជាតិថៃ បួននាក់ ក្នុងនោះ មានម្នាក់ជាសង្សារ បានចាប់នារីវ័យក្មេង ជាជនជាតិថៃ មួយនាក់ បង្ខំរំលោភបូក សុទ្ធតែបានសម្រេចគ្រប់ៗគ្នា


បន្ទាយមានជ័យៈ ក្រុមយុវជនទំនើងជាជនជាតិថៃ បួននាក់ ក្នុងនោះ មានម្នាក់ជាសង្សារ បានចាប់នារីវ័យក្មេង ជាជនជាតិថៃ មួយនាក់ បង្ខំរំលោភបូក សុទ្ធតែបានសម្រេចគ្រប់ៗគ្នា ក្នុងបន្ទប់ជួល នៅ រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីធ្វើសកម្មភាពរំលោភរួច ជនសង្ស័យ មិនបានរត់គេខ្លួន ទៅប្រទេសថៃវិញ ភ្លាមៗនោះទេ។ ចំណែកនារីថៃរងគ្រោះ អាយុ១៧ឆ្នាំ បានរកច្រកសម្ងាត់ទៅដាក់ពាក្យ ប្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីឱ្យចាប់ខ្លួនជនសង្ស័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ គឺបន្ទប់ជួល ហើយបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ទាំងបួននាក់នោះ។
យុវជនសង្ស័យ ជាជនជាតិថៃទាំង បួននាក់នោះ មានៈ ១.ឈ្មោះ ភីឡាផុន ឃុនដែងឌី (ម៉ៃ) អាយុ២១ឆ្នាំ , ២.ឈ្មោះ ផានុផុង អុីណក (អាម) អាយុ២១ឆ្នាំ , ៣.ឈ្មោះ វ័រឡាវុធ កិណតាន់ (អូដ) អាយុ២០ឆ្នាំ និង៤.ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត (អើត) អាយុ២១ឆ្នាំ ។ ជនសង្ស័យទាំង បួននាក់ ស្នាក់នៅក្នុងបន្ទប់ជួល ជាប់នឹងបន្ទប់របស់ ជនរងគ្រោះ ។
មុនពេលកើតហេតុ យុវជន ជាជនជាតិថៃ និងជាសង្សាររបស់ នារីរងគ្រោះ ព្រមជាមួយមិត្តភ័ក្តិរបស់ខ្លួន បីនាក់ទៀត បាននាំជនរងគ្រោះ មកផឹកស៊ី ជាមួយគ្នា ។ លុះពេលផឹកស្រាបៀរស្រវឹង យុវជនជាសង្សារ ក៏បានសុំនាងរួមរក្ស រហូតបានសម្រេច ។ ឃើញសកម្មភាពដូច្នេះ មិត្តភ័ក្តិ (ដែលជាសង្សាររបស់នារីរង គ្រោះ) បីនាក់ទៀត ក៏បានចូលមករួមរក្ស ជាមួយនាង រហូតបានសម្រេចរៀងៗខ្លួន បន្ថែមទៀត ។
នៅពេលឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង បួននាក់ បានឆ្លេីយថា ពួកខ្លួនពិត ជាបានរំលោភជនរងគ្រោះ ដូចដែលចោទប្រកាន់មែន ។
ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតកសាងសំណុំ រឿងបញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ការបង្ក្រាបជនសង្ស័យ នោះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង