Banner KNP Detail Top

ប្រទះឃើញសត្វផ្សោតមួយក្បាល ស្លាប់ នៅចំណុចកោះព្រះ ដោយមិនឃើញមានជាប់មង ឬសន្ទូច

ប្រទះឃើញសត្វផ្សោតមួយក្បាល ស្លាប់ នៅចំណុចកោះព្រះ ដោយមិនឃើញមានជាប់មង ឬសន្ទូច

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ ប្រទះឃើញសត្វផ្សោតមួយក្បាល ស្លា.ប់ នៅចំណុចកោះព្រះ ដោយមិនឃើញមានជាប់មង ឬសន្ទូច។ ប៉ុន្តែមានស្នាមឆ្នូត នៅពោះ។ កម្លាំងមន្ត្រីជលផល បានពិនិត្យមើល និងទាក់ទងទៅអង្គការ WWF ដើម្បីធ្វើកោសល្យវិច្ឆ័យ ដោយយកសាកសពផ្សោតទៅរក្សាទុក។
នារសៀលថ្ងៃអាទិត្យ ទី១៩ ខែមីនានេះ សត្វផ្សោត ដែលស្លាប់ បានអណ្តែត ដែលគេបានប្រទះឃើញនៅព្រឹកមិញ ម៉ោង ៦ និង ៣០នាទី។ បន្ទាប់មក ខាងរដ្ឋបាលជលផល បានយកសពសត្វផ្សោតនោះ មករក្សាទុក ដើម្បីធ្វើកោសល្យវិច្ឆ័យ ពីអង្គការ WWF ដើម្បីដឹងថា សត្វផ្សោតមួយក្បាលនោះ ស្លា.ប់ដោយសារអ្វីពិតប្រាកដ?។
សត្វផ្សោត ១ក្បាលនោះ មានទំងន់ជាង ១៩០គីឡូក្រាម តែមិនទាន់ដឹងថា រស់នៅក្នុងអន្លងផ្សោតណាពិតប្រាដកទេ។ លុះត្រាតែខាងអង្គការ WWF ពិនិត្យច្បាស់លាស់ ទើបដឹងថា វារស់នៅក្នុងអន្លង់មួយណា?។ ចំណុចដែលសត្វផ្សោតស្លាប់នេះ នៅក្បែរអន្លង់ត្បូងខ្លា ដែលមានព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
លោក ស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអន្លង់ត្រីមេពូជ ដែលមានឈ្មោះថា អន្លង់ឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែលជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចម្រុះ។ ក្រុមការងារ អភិរក្ស និងការពារសត្វផ្សោត និងត្រីមេពូជ ជាសំខាន់៕

អត្ថបទដែលជាប់ទាក់ទង