Banner KNP Detail Top

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកនារីម្នាក់ រងរបួសស្រាល ខណៈបើកម៉ូតូលឿនបាននជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់

បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកនារីម្នាក់ រងរបួសស្រាល ខណៈបើកម៉ូតូលឿនបាននជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលនៅនឹងថ្នល់


ភ្នំពេញ ៖ កាលពី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះ មានឈ្មោះ ធា មានអាយុជាង៣០ឆ្នាំ រស់នៅខេត្តកំពង់ចាម។
មុនពេលកើតហេតុដោយរូបនាងបានបើករថយន្តម៉ាក TOYOTA Vitzពណ៌ស ទើបនឹងទិញមិនទាន់កឹបស្លាកលេខ បើកបរចេញពីផ្លូវលេខ១៩៧០ ក្នុងទិសដៅពីកើតទៅលិចរួចក៏បានបើកឆ្លងកាត់បណ្តោយផ្លូវភ្នំពេញហាណូយ ចូលទៅផ្លូវបេតុងមួយខ្សែទៀតគោលបំណង ត្រឡប់ទៅផ្ទះវិញ ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែមានម៉ូតូម៉ាក ហុងដាZOOMERX ពណ៌សលាយខ្មៅពាក់ស្លាកលេខ កណ្តាល 1L-1037 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ត្រូវជាសង្សារអង្គុយពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន មកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនចាប់ហ្រ្វាំងមិនទាន់ជ្រុល ទៅបុករថយន្តដែលបើកឆ្លងផ្លូវចំពាក់កណ្ដាលចំហៀងខាងស្ដាំ យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទុប់នៅនឹងរថយន្តស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឯនារីអង្គុយពីក្រោយត្រូវជាសង្សារគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ហើយភ្លាមនោះដែរ ។ក្រោយកើតហេតុអ្នកបើករថយន្តត្រូវសមត្ថកិច្ច ចុះមកដល់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង ដើម្បីសួរនាំ។
ចំណែឯសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង