Banner KNP Detail Top

រថយន្តម៉ាកគាវីស្តូ ឡើងជែងប្រយ័ត្នបុករះ បណ្តាលខូចខាតរថយន្ត៣គ្រឿង និងផាអាប់១គ្រឿងរងរបួសធ្ងន់ស្រាល ៤នាក់

រថយន្តម៉ាកគាវីស្តូ ឡើងជែងប្រយ័ត្នបុករះ បណ្តាលខូចខាតរថយន្ត៣គ្រឿង និងផាអាប់១គ្រឿងរងរបួសធ្ងន់ស្រាល ៤នាក់

បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រថយន្តម៉ាកគាវីស្តូឡើងជែងប្រយ័ត្នបុករៈបណ្តាលខូចខាតរថយន្ត៣គ្រឿងនិងផាអាប់១គ្រឿងរងរបួសធ្ងន់ស្រាល៤នាក់ដែលកើតឡើង លើផ្លូវជាតិលេខ៥ស្ដិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់គាវីស្តូពាក់ផ្លាក់លេខភ្នំពេញ2V.1442មានអ្នករួមដំណើរក្នុងឡាន២នាក់ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនបានឡើងជែងខាងឆ្វេងបណ្តាលបុករថយន្តកាំម៉ារីឆ្លាមពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.3224ដែលមកបញ្ច្រាស់ទិសគ្នាពីលិចមកកើតហើយរុលទៅបុកផាអាប់១គ្រឿងទៀតនិងបន្តទៅប៉ៈរថយន្តសេរីទំនើបអុីស៊ុយស៊ុយឌុយមិចពាក់ផ្លាក់លេខភ្នំពេញ2BS.9221បណ្តាលខូចខាតរថយន្ត៣គ្រឿងនិងផាអាប់១គ្រឿងរបួសធ្ងន់ស្រាល៤នាក់ស្រី១នាក់។
មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តម៉ាក់គារវីស្តូកូរ៉េបានបើកបរក្នុងល្បឿនលឿនហើយឡើងវ៉ាមិនប្រយ័ត្នបានបុករៈបង្កគ្រោះថ្នាក់កើតឡើងបណ្តាលរងគ្រោះចំនួន៤នាក់ស្រី១នាក់និងរបួសធ្ងន់១នាក់ជាបុរស់ដែលរួមដំណើរជាមួយអ្នកបើកបររថយន្តម៉ាក់វីស្តូនិងខូចខាតរថយន្ត៣គ្រឿងដែលខូចខាតធ្ងន់២គ្រឿង ក្រោយវាស់វែងហើយត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង