Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ករណី ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ករណី ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអោយដឹងថា, កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បានល្បាតចល័ត និងធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុចផ្លូវលេខ ៣១០ ស្ថិតនៅភូមិ ៦ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង ករណី ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ អ៊ុក ឈា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ។ ឃាត់ខ្លួន នគរបាលដកហូតបាន ម៉្សៅក្រាមពណ៌សថ្លា (សង្ស័យថ្នាំញៀន) ចំនួន ១១ កញ្ចប់ (តូច ០៧ កញ្ចប់, ធំ ០៤ កញ្ចប់) មានទម្ងន់ ១២,៦៨ ក្រាម, ទូរស័ព្ទដៃ ០៥ គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០១ គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន និងបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀន ។
ករណីនេះ នគរបាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយជនសង្ស័យ ត្រូវបានសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឱ្យឃុំខ្លួនតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង