Banner KNP Detail Top

ក្មេងស្ទាវ បួននាក់ បានបើកនិងជិះម៉ូតូ ហើយ ស្ទាក់ រួចទាញកាំបិតផ្គាក់ បំរុងកាប់ប្លន់យកម៉ូតូជនរងគ្រោះ តែជនរងគ្រោះ

ក្មេងស្ទាវ បួននាក់ បានបើកនិងជិះម៉ូតូ ហើយ ស្ទាក់ រួចទាញកាំបិតផ្គាក់ បំរុងកាប់ប្លន់យកម៉ូតូជនរងគ្រោះ តែជនរងគ្រោះភ័យពេក ក៏ផ្តួលម៉ូតូចោល ហើយរត់ពួនគេចខ្លួន រួចក៏ហៅទូរស័ព្ទ ប្តឹងសមត្ថកិច្ច


បន្ទាយមានជ័យៈ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ ម្ដុំមុខផ្លូវចូលកាស៊ីណូ ឆៃណា ថោន (China Town casino) ស្ថិតភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្មេងស្ទាវ បួននាក់ បានបើកនិងជិះម៉ូតូ ហើយ ស្ទាក់ រួចទាញកាំបិតផ្គាក់ បំរុងកាប់ប្លន់យកម៉ូតូជនរងគ្រោះ តែជនរងគ្រោះភ័យពេក ក៏ផ្តួលម៉ូតូចោល ហើយរត់ពួនគេចខ្លួន រួចក៏ហៅទូរស័ព្ទ ប្តឹងសមត្ថកិច្ច ឱ្យចុះបង្ក្រាប និងឈានដល់ឃាត់ខ្លួនបាន ជនសង្ស័យ បីនាក់ និងគេចខ្លួន មួយនាក់។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២២ ខែមីនាថាៈ នៅម៉ោងកើតហេតុនោះ ជនរងគ្រោះ ឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរ និងដឹកជូនមិត្តភក្តិ (ប្រុស១នាក់ ស្រី២នាក់) ពីអូរបីជាន់ ស្រុកអូរជ្រៅ មកក្រុងប៉ោយប៉ែត ។ នៅពេលជិះម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Y-9877 ជិះមក ដល់ចំណុចដូចខាងលើ ជនរងគ្រោះ បានជិះវ៉ាម៉ូតូ ពីរគ្រឿង ដែលមានគ្នា បួននាក់។
ទៅមុខបន្តិច ម៉ូតូបានបែកកង់ ហើយអែបកៀន ក៏ស្រាប់តែក្មេងស្ទាវទាំង បួននាក់ ក្នុងនោះម្នាក់ បានដកកាំបិតផ្គាក់ ដើរមកបំរុងកាប់ជនរងគ្រោះ ដើម្បីយកម៉ូតូ ។
ខណ:ពេលនោះ ជនរងគ្រោះ បានឃើញទាន់ ក៏រត់គេច ហើយពួន ។ ឃើញដូច្នោះ ក្មេងស្ទាវទាំង បួននាក់ បានបើក និងជិះម៉ូតូជនរងគ្រោះ ទាំងបែក គេចខ្លួនបាត់ ។
ជនរងគ្រោះ បានមកហៅទូរស័ព្ទ ប្តឹងទៅសមត្ថកិច្ច ។ ពេលបានទទួលព័ត៌មានហើយ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើការស្រាវជ្រាវ រួចឈាន ដល់ឃាត់ខ្លួនបាន ជនសង្ស័យ បីនាក់ និងរត់គេចបាត់ មួយនាក់ រួមមានៈ ១-ឈ្មោះ រឿន ទ្រី ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាដៃដល់ ។ ២-ឈ្មោះ អឿន សុភ័ណ ហៅខ្លា ស ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ម្ដុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ម៉ូតូហុងដា វ៉េវ ។ ៣-ឈ្មោះ ឃឿត ថៃសាន ហៅ ត្រេន ភេទប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង បីនាក់ បានឆ្លើយសារភាពថា ពួកខ្លួន ពិត ជាចង់កាប់ជនរងគ្រោះ ដើម្បីយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ។ ម្យ៉ាងខឹងនឹង ជនរងគ្រោះ ដែលព្រហើន ហ៊ានវ៉ាជែងម៉ូតូ នៅតំបន់ភូមិសាស្ត្ររបស់ខ្លួន។
ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ជា ភេទប្រុស អាយុប្រហែល ២២ ឆ្នាំ ផ្ទះនៅ ខាង ភ្នំសំពៅ ខេត្តបាត់ដំបង បានរត់គេចខ្លួន ហើយកម្លាំងជំនាញ បាននឹងកំពុងស្រាវ ជ្រាវ ដើម្បីចាត់ការ តាមនីតិវិធី ។
គួររំលឹកដែរថា ជនសង្ស័យទាំង បីនាក់នេះ ជាមុខសញ្ញាចាស់ របស់សមត្ថកិច្ចផងដែរ ដែលធ្លាប់កាប់យកម៉ូតូ កាប់អ្នកដទៃ និងឆក់យ៉ាងសកម្មផងដែរ នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត កន្លងមក។
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានរៀបចំឯកសារ បញ្ជូនជនសង្ស័យ ទាំងបីនាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់ទៅឲ្យម្ចាស់ដើម ជាជនរងគ្រោះវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង