Banner KNP Detail Top

ផ្ទះឈើលើ ថ្មក្រោម សំយ៉ាបដែកប្រក់ស័ង្កសីខាងមុខ២ខ្នង និងជាផ្ទះលក់អីវ៉ាន់ចាប់ហួយ ស្ថិតនៅជាប់គ្នា ត្រូវបានអគ្គិឆាបឆេះទាំងស្រុង

ផ្ទះឈើលើ ថ្មក្រោម សំយ៉ាបដែកប្រក់ស័ង្កសីខាងមុខ២ខ្នង និងជាផ្ទះលក់អីវ៉ាន់ចាប់ហួយ ស្ថិតនៅជាប់គ្នា ត្រូវបានអគ្គិឆាបឆេះទាំងស្រុង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុឆ្លងចរន្តអគ្គិសនីនៅផ្ទះខាងលិចមុនគេ បន្ទាប់មកបានរាលដាលដល់ផ្ទះខាងកើតជាប់គ្នាមួយទៀត ហើយភ្លាមៗនោះអ្នកភូមិមួយចំនួនបាននាំគ្នាជួយពន្លត់ និងមួយចំនួនទៀតជួយជញ្ជូនអីវ៉ាន់ចេញពីណ្ដាតភ្លើងយ៉ាងសស្រាក់សស្រាំ ។ ប៉ុន្តែទោះជាខំពន្លត់យ៉ាងណាក៏ភ្លើងពុំបានថមថយឬរលត់នោះឡើយ ខណៈនោះភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ប្រទះឡាង បានរាយការណ៍និងសុំជំនួយពីក្រុមរថយន្តពន្លត់អគ្គិភ័យ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ពន្លត់ជាច្រើនគ្រឿងទើបភ្លើងរលត់ទៅវិញទាំងស្រុង ។
ភ្លើងបានរលត់មែន ប៉ុន្តែផ្ទះទាំង២ខ្នងនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមជាមួយអីវ៉ាន់មួយចំនួននៅក្នុងនោះផងដែរ ហើយអីវ៉ាន់មួយចំនួនទៀតត្រូវបានអ្នកភូមិជួយជញ្ជូនយកចេញក្រៅផុតពីអណ្ដាតភ្លើង ។ មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះឡើង សង្ស័យផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះដោយការរលាកភ្លើងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង