Banner KNP Detail Top

ឃាត់មុខសញ្ញាគាស់ផ្ទះ លួចសម្ភារៈ ប្រុសស្រី ៦នាក់ នៅចំណុចបន្ទប់ជួលភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ

ឃាត់មុខសញ្ញាគាស់ផ្ទះ លួចសម្ភារៈ ប្រុសស្រី ៦នាក់ នៅចំណុចបន្ទប់ជួលភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ មុខសញ្ញាគា.ស់ផ្ទះលួចសម្ភារៈប្រុសស្រី៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលក្រុងព្រះសីហនុសហការជាមួយនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅចំណុចបន្ទប់ជួលភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ពាក់ពន្ធករណីលួចមានស្ថានទម្ងន់ទោស«គា.ស់ទម្លុះទម្លាយ» ។

ជនសង្ស័យទាំង៦នាក់នេះ រួមមានដូចខាងក្រោម ៖ ១.ឈ្មោះ រ៉េន ចាន់យូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ បូ ពេ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣.ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ៤.ឈ្មោះ សន ឯក ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ៥.ឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ៦.ឈ្មោះ ស៊ិន សំបូរ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ពួកគេបានប្រមូលផ្តុំគ្នាមកស្នាក់នៅបន្ទប់ជួលភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ត្រូវបាននគរបាលក្រុងព្រះសីហនុ ប្រគល់ឲ្យទៅកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ខេត្តតាកែវ យកទៅចាត់ ការតាមនីតិវិធី ។
ពាក់ព័ន្ធការឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះ៦នាក់នេះ លោកអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០ នាទីរសៀល ពួកគេបានធ្វើសកម្មភាពនៅចំណុចភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ហើយបានរត់គេចខ្លួនមកខេត្តព្រះសីហនុ ដូច្នោះហើយទើបសមត្ថកិច្ចនគរបាលខេត្តតាកែវស្រាវជ្រាវ និងតាមចាប់ខ្លួនពួកគេមកដល់ខេត្តព្រះសីហនុនេះ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង និងមធ្យោបាយធ្វើសកម្មភាពរួមមាន ៖១.ម៉ូតូម៉ាកនិច ចំនួន៤គ្រឿង ២.ប្រាក់អាមេរិចចំនួន ១ ៨០០ ដុល្លារអាមេរិក ៣.ទូរស័ព្ទដៃ IPhone១៣ pro max ចំនួន៣គ្រឿង IPhone ១២ pro max ចំនួន១ គ្រឿង និងIPhone X ចំនួន២គ្រឿង។៤.លោហៈធាតុ ពណ៌លឿង«ខ្សែក»ចំនួន២ខ្សែ៕

អត្ថបទដែលជាប់ទាក់ទង