Banner KNP Detail Top

ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប ករណីហិង្សា (ប្រើកាំបិត) និងលួចដោយប្រើហិង្សា (កាប់ប្លន់យកម៉ូតូ) ឃាត់ខ្លួនមុខសញ្ញា ចំនួន០៥នាក់

ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប ករណីហិង្សា (ប្រើកាំបិត) និងលួចដោយប្រើហិង្សា (កាប់ប្លន់យកម៉ូតូ) ឃាត់ខ្លួនមុខសញ្ញា ចំនួន០៥នាក់

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិត) និងលួចដោយប្រើហិង្សា(កាប់ប្លន់យកម៉ូតូ)មួយករណីឃាត់ ខ្លួនមុខសញ្ញាចំនួន០៥នាក់មកធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក កាលពីថ្ងៃទី៩ និងទី១០ខែមេសា ឆ្នាំ២០២៣នេះ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី១០ ខែមេសានេះថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ហេីយក្នុងនោះដកហូតបាន(កាំ-បិ-ត)ដែលជាមធ្យោបាយក្នុងសកម្មភាពល្មេីសនេះផង។
ជនសង័្សយទាំង០៥នាក់នោះគឺ៖
១-ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះព្រឿន សុខហេងភេទប្រុ សអាយុ ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះមឿន សំណាងភេទប្រុសអាយុ ឆ្នាំមានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង។
៤-ឈ្មោះលឹម លីហ៊ាងភេទប្រុសអាយុ ឆ្នាំមានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។
៥-ឈ្មោះលាង ហូវ ភេទប្រុសអាយុ ឆ្នាំមានទីលំនៅនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបជូនថានៅថ្ងៃទី០៩ខែ មេសាឆ្នាំ២០២៣វេលាម៉ោង២១និង៣០នាទីនៅចំណុចខាងជើងវត្តវាលទ្រា ស្ថិតក្នុងក្រុមទី១៤ ភូមិ វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល មានករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រេី(កាំ-បិ-ត) និងករណីលួចដោយប្រើហិ-ង្សា(កា-ប់-ប្ល-ន់យកម៉ូតូ)បង្កឡើងដោយក្រុមក្មេងទំនើង០១ក្រុម ធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលឱ្យរងរបួសត្រង់ស្មាខាងស្តាំ(របួសធ្ងន់) ខណៈពេលជនរង គ្រោះ ជិះម៉ូតូជាមួយមិត្តភក្កិ នៅចំណុចខាងលេីហេីយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ភ្លាមនេះក្រុមជនសង័្សយបានធ្វេីសកម្មភាពដេ-ញកា-ប់ទៅលើជនរងគ្រោះឈ្មោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងខណ: ជន រងគ្រោះជិះម៉ូតូមកដល់ ចំណុចកេីតហេតុនេះតែមិនរងរបួសទេ តែជនរងគ្រោះបានទម្លាក់ម៉ូតូហេីយរត់យករួចខ្លួនដែលម៉ូតូនេះត្រូវក្រុមជនសង័្សយជិះយកទៅបាត់នោះគឺម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A-0095 ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កា បនិងឃាត់ ខ្លួនបានជនសង្ស័យ០១ នាក់ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ហេីយតាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេី សមត្ថកិច្ចធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ទៀត។
សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ហេីយ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង