លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៊ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៊ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម
ភ្នំពេញ : នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៊ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម និងផ្តល់ជូនថវិការបស់ លោក រដ្ឋមន្ត្រី ចំនួន ១ ០០០ដុល្លារ និងថវិការបស់ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ៥០០ដុល្លារ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់មានប្រសាសន៍ ក្នុងប្រព័ន្ធ Telegram កន្លងទៅថា, ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានបង្ហោះលើ facebook ផ្លូវការ បកស្រាយ បន្ទាប់ពី មានប្រព័ន្ធផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះ ខ្លះ ខុសពី ការមានប្រសាសន៍ របស់សម្តេចតេជោ ហ៊ុនសែន ដោយបញ្ជាក់ថា, ឃើញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា សម្តេចតេជោហ៊ុន សែន បានថ្វាយសំណើព្រះមហាក្សត្រផ្តល់សញ្ជាតិកម្ពុជាដល់កីឡាករThiago។ សូមពិនិត្យមើលខ្លឹមសារសម្តេចឡើងវិញ សម្តេចនៅមិនទាន់បានសម្រេចស្នើនៅឡើយទេគឺលោកបានលើកឡើងថា ៖《 ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករThiago 》
ករណីនេះ គឺត្រូវរង់ចាំពិនិត្យផ្លូវច្បាប់សញ្ជាតិរបស់ប្រេស៊ីលជាមុនសិន បើមិនមានទាស់ខុសទេ ទើបមានស្នើថ្វាយទៅព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕