Banner KNP Detail Top

តារាសម្តែងនាង Jung Chae Yul ក្នុងរឿង «Zombie Detective» ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ

តារាសម្តែងនាង Jung Chae Yul ក្នុងរឿង «Zombie Detective» ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ

(កូរ៉េ)៖ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
តារាសម្តែងស្រីក្នុងរឿងភាគកូរ៉េ «Zombie Detective» និងជាតារាម៉ូដែលកញ្ញា Jung Chae Yul ត្រូវបានរាយការណ៍មកថា ទទួលមរណភាពក្នុងវ័យ២៦ឆ្នាំ ខណៈមូលហេតុមិនត្រូវបានបញ្ជាក់ឡើយ។
យោងតាមរបាយការណ៍ផ្តាច់មុខពី Star News បានឲ្យដឹងថា តារាម៉ូដែល និងជាតារាសម្តែង Jung Chae Yul ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាង កាលពីព្រឹកថ្ងៃទី ១១ ខែមេសា (ម៉ោងនៅកូរ៉េ)។ តែយ៉ាងណា មិនមានព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយ ពីមូលហេតុនៃការស្លាប់របស់នាងឡើយ។ តារាស្រីរូបនេះ បច្ចុប្បន្នមានអាយុ២៦ឆ្នាំ។
តារាស្រី Jung Chae Yul ត្រូវបានគេដឹងថា គ្រោងនឹងបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េ «Wedding Impossible» ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការថត។ ដំណឹងមរណភាពរបស់ Jung Chae Yul បានធ្វើឲ្យបុគ្គលិក និងតារាសម្ដែងក្នុងវិស័យភាពយន្តកូរ៉េ មានការភ្ញាក់ផ្អើលជាខ្លាំង ត្បិតថានាងទើបតែបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង កាលពី២ថ្ងៃមុននេះប៉ុណ្ណោះ។
គួរជម្រាបថា តារាស្រី Jung Chae Yul បានបង្ហាញខ្លួននៅក្នុងរឿងភាគកូរ៉េ «Zombie Detective»។ រហូតមកទល់នឹងពេលនេះ ភ្នាក់ងារគ្រប់គ្រងនាង គឺ Esteem Entertainment មិនទាន់បានធ្វើការបញ្ជាក់នៅឡើយទេ ជុំវិញមូលហេតុនៃការស្លាប់របស់តារារូបនេះ៕

អត្ថបទដែលជាប់ទាក់ទង