Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿង តាមដងផ្លូវសុខៗស្រាប់តែ

បុរសជនជាតិចិនម្នាក់ បេីករថយន្តមួយគ្រឿង តាមដងផ្លូវសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បុរសជនជាតិចិនម្នាក់បេីករថយន្តឡិចស៊ីសRX330 តាមដងផ្លូវសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ នៅផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសRX 330 ពណ៌ស ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែឆ្លងចរន្តភ្លេីងពីផ្នែកខាងក្នុងម៉ាស៊ីនបង្កជាអណ្តាតភ្លេីង ហើយភ្លាមៗនោះម្ចាស់ក៏បេីកទ្វាររត់ចេញហៅឱ្យអ្នកដំណេីរជួយ។ បន្ទាប់មកអ្នកជិតខាងក៏នាំគ្នាជួយគាស់សន្ទះគម្របខាងមុខដេីម្បីបាញ់ពន្លត់ ភ្លាមៗនោះក៏មានក្រុមរថយន្តពន្លត់អគ្គិភ័យនៅសាលាខណ្ឌពោធិ៍សែនជ័យចំនួន១គ្រឿងមកធ្វើអន្តរាគមន៍ផងដែរ រហូតដល់អគ្គិភ័យរលត់ទៅវិញដោយមិនមានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតផ្នែកខាងមុខរថយន្តបន្តិចបន្តួចប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង