Banner KNP Detail Top

អាណាព្យាបាលស្នើសុំទៅលោកប្រធានតុលាការខេត្តតាកែវ ដើម្បីបាននៅក្រៅឃុំ ក្រោយពួកគេទាំង៦នាក់ ត្រូវបាន

អាណាព្យាបាលស្នើសុំទៅលោកប្រធានតុលាការខេត្តតាកែវ ដើម្បីបាននៅក្រៅឃុំ ក្រោយពួកគេទាំង៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ និងឃុំខ្លួនក្នុងសំណុំរឿងប្រើអំពើហិង្សាដោយចេតនា


ខេត្តតាកែវ ៖ អាណាព្យាបាលក្មេងៗទាំង៦នាក់ ដែលសុំកិច្ចអន្តរាគមន៍នេះបញ្ជាក់ថា ពួកគាត់ធានាតាមផ្លូវច្បាប់ ប្រសិនបើតុលាការកោះហៅឲ្យយកកូនៗពួកគាត់មកបង្ហាញខ្លួននៅតុលាការ គឺពួកគាត់និងនាំយកមកភ្លាមៗ។ ពួកគាត់ស្នើសុំដើម្បីឲ្យកូនៗ មានឱកាសកែខ្លួននិងបានចូលរៀនវិញ ព្រោះពួកគេទាំង៦នាក់ កំពុងរៀនថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ស្លាគូ ស្រុកសំរោង ខេត្តតាកែវ ។

ក្មេងៗដែលមានអាយុទើប១៤ ទៅ១៥ឆ្នាំ ត្រូវបានអាណាព្យាបាលស្នើសុំទៅលោកប្រធានតុលាការខេត្តតាកែវ ដើម្បីបាននៅក្រៅឃុំ ក្រោយពួកគេទាំង៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ និងឃុំខ្លួនក្នុងសំណុំរឿងប្រើអំពើហិង្សាដោយចេតនាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១៥នាទី ស្ថិតនៅភូមិកំបោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដើម្បីឲ្យពួកគាត់មានឱកាសចូលរៀនវិញ ។

អាណាព្យាបាលក្មេងៗទាំង៦នាក់ ដែលស្នើសុំទៅលោកប្រធានតុលាការខេត្តតាកែវ សុំកូននៅក្រៅឃុំមានឈ្មោះ ១-ឈ្មោះ ប៉ុស យ៉ុម ភេទស្រី អាយុ៣៨ឆ្នាំ ជាកសិករ រស់នៅភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ជាអាណាព្យាបាលឈ្មោះ ម៉ន ដេវិដ ។
២-ឈ្មោះ នាន់ ភាព ភេទប្រុស អាយុ៥០ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ជាអាណាព្យាបាលឈ្មោះ ខុន ភារិន ។
៣-ឈ្មោះ ប៉ែន ព្រីង ភេទប្រុស អាយុ៤០ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងត្រកៀក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ជាអាណាព្យាបាលឈ្មោះ ស៊ន ស៊ូហាក់ ។
៤-ឈ្មោះ ផា ផល្លា ភេទស្រី អាយុ៥១ឆ្នាំ ជាកសិករ រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ជាអាណាព្យាបាលឈ្មោះ ហ៊ឹម ហេងចំរើន។
៥-ឈ្មោះ ហ៊ឹម ហេងចំរុង និង៦-ឈ្មោះ សំ វិច្ចរ៉ា ភេទស្រី អាយុ៣៦ឆ្នាំ ជាកសិករ រស់នៅភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ជាអាណាព្យាបាលឈ្មោះ សំ វិថាត ៕

អត្ថបទដែលជាប់ទាក់ទង