Banner KNP Detail Top

ជនសង្ស័យកាប់ប្លន់ម៉ូតូចំនួន៦នាក់ បញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ

ជនសង្ស័យកាប់ប្លន់ម៉ូតូចំនួន៦នាក់ បញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២៣នេះ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។
កាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលបានទទួលបណ្តឹងពីឈ្មោះដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណថា នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ មានករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)កើតឡើងនៅចំណុចលើផ្លូវជាតិលេខ៥ មុខផ្លូវចូលភោជនីយដ្ឋានកោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះមានគ្នា០៣នាក់ ១-ឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។ អ្នកទាំង០៣នាក់រស់នៅភូមិសែសិន សង្កាត់ -ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះទាំង០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេរី៊ឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ2A-7822 កាំរាយ ខ្នងកង់បាញ់ថ្នាំពណ៌ខៀវ ចេញពីភូមិមកលេងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិតចំខ្នងអ្នកជិះខាងក្រោយ តែមិនបណ្តាលឱ្យមុតនោះទេ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឱ្យដួល រួចពួកវាយកម៉ូតូជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ ។
កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ គឺ១-ឈ្មោះជិន ចក់ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះផាត សុភិន ភេទប្រុស អាយុ១៧ឆ្នាំ ។ ៣-ឈ្មោះសុះ ដារី ភេទប្រុស អាយុ២៣ឆ្នាំ។ ៤-ឈ្មោះថា បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ។
ជនទាំងបួននាក់ បានសារភាពថា ពួកខ្លួនពិតជាបានកាប់វាយគេប្លន់យកម៉ូតូពីជនរងគ្រោះប្រាកដមែន និងបានប្រាប់ថាមានបក្សពួកផ្សេងទៀតកំពុងគេចខ្លួននៅអូរបីជាន់។ លុះមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញបានចុះស្រាវជ្រាវនៅឃុំអូរបីជាន់ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតដែលមានឈ្មោះ ១-ឈ្មោះវង សាវន ភេទប្រុស អាយុ១៦ឆ្នាំ ។ ២-ឈ្មោះមេឺយ សុីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ដូចនេះសរុបចំនួន៦នាក់ ដកហូតបានម៉ូតូ២គ្រឿង ។
ជនទាំង០៦នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់គេប្លន់យកម៉ូតូតាមបណ្តឹងរបស់ឈ្មោះដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំពិតមែន ។ ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង