Banner KNP Detail Top

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុកកិន

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុកកិន

កំពង់ស្ពឺ: កាលពី ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តបុកកិន នៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ ១០-១១ ត្រង់ចំណុចភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុ គេឃើញរថយន្តមួយ គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-8622 បើកបរដោយឈ្មោះ រិត សារ៉េន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង លុះបើកមកដល់ចំណុចខាងលើ បានបើកទៅបុកម៉ូតូ ម៉ាក HONDA DAELIM C100 ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1T-3384 ក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ឈិន កៅ ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិតា លីង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ បណ្តាលឲ្យដួល ហើយត្រូវរថយន្តខាងលើ កិនស្លាប់តែម្តង ។
ក្រោយកើតហេតុ មន្ត្រីជំនាញ បានចុះវាស់វែង និងប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ព្រមទាំងបានឃាត់ខ្លួន អ្នកបើកបររថយន្តបង្ក ឈ្មោះ រិត សារ៉េន បញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ។ ចំពោះវត្ថុតាង រថយន្ត និង ម៉ូតូខាងលើ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកឧដុង្គ រង់ចាំចាត់ការ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង