Banner KNP Detail Top

ឃាត់ខ្លួនក្រុមជួញដូរអ្នកជួញដូរគ្រឿងញៀន ចំនួន៣នាក់

ឃាត់ខ្លួនក្រុមជួញដូរអ្នកជួញដូរគ្រឿងញៀន ចំនួន៣នាក់ ចំណុចវាលស្រែ ភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ចំណុចវាលស្រែ ភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យទាំង៣នាក់នេះរួមមាន ១-ឈ្មោះ សុរិទ្ធ ចាន់រ៉ា ហៅបូរ៉ា ហៅង៉ិអាយុ២៨ឆ្នាំ មានទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៦ខែ ពីបទប្រើប្រាស់គ្រឿងញៀ.ន ២-ឈ្មោះ ហៀង ណាន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល និង៣-ឈ្មោះ បុល សាវេន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអង្គឃ្វាន ឃុំសំរោងលើ ស្រុកអង្គស្នួល ។
នគរបាល ដកហូតយកបានគ្រឿងញៀនចំនួន៩កញ្ចប់ ក្នុងនោះកញ្ចប់មធ្យមចំនួន៦កញ្ចប់ និងកញ្ចប់តូច៣កញ្ចប់ , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀ.ន១គ្រឿង, ទូរសព្ទដៃ២គ្រឿង, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់រីវ៉ូ២គ្រឿង ក្នុងនោះ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-8565 និង១គ្រឿងទៀតគ្មានស្លាកលេខ ព្រមទាំងឧបករណ៍ សម្រាប់ប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀ.នមួយចំនួន ។
ចម្លើយសារភាព និងប្រមូលបានវត្ថុតាងរួចហើយ កម្លាំងនគរបាលបាននាំយកជនសង្ស័យ រួមជាមួយវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង