Banner KNP Detail Top

កុមារជាបងប្អូនបង្កើត ចំនួន ២ នាក់ បានស្លាប់ និង របួសធ្ងន់ក្មេងជំទង់ ១ នាក់ទៀត ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងស្រុករុក្ខគីរី

កុមារជាបងប្អូនបង្កើត ចំនួន ២ នាក់ បានស្លាប់ និង របួសធ្ងន់ក្មេងជំទង់ ១ នាក់ទៀត ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងស្រុករុក្ខគីរី

បាត់ដំបងៈ អាជ្ញាធរ បានអះអាងថាៈ បាតុភូតបង្កឡើងដោយធម្មជាតិនេះ បានកើតឡើងនៅ ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃុំព្រៃត្រឡាច និងឃុំព្រៃត្រឡាច ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។
កុមារជាបងប្អូនបង្កើត ចំនួន ២ នាក់ បានស្លាប់ និង របួសធ្ងន់ក្មេងជំទង់ ១ នាក់ទៀត ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ករណីទី១ បានកើតឡើង ក្នុងភូមិចុងពោធិ៍ ឃុំព្រៃត្រឡាច បណ្តាលឲ្យកុមារចំនួន ២ នាក់ បានស្លាប់ភ្លាមៗ ពេលកំពុងបេះផ្លែព្រីង ក្បែរភូមិ។ កុមាររងគ្រោះ មានឈ្មោះ និត ប្រុសនុត ភេទប្រុស អាយុ ៨ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ និត ប្រុសនុន ភេទប្រុស អាយុ ១០ ឆ្នាំ ទាំង ២ នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។
ដោយឡែក ករណីទី២ បានកើតឡើង នៅក្នុងភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជនរងគ្រោះ ត្រូវរន្ទះបាញ់ បណ្តាលឱ្យសន្លប់ធំ ខណៈកំពុងដេញគោ ចូលក្រោល ក្រោមមេឃកំពុងភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង រងការប៉ះពាល់ សន្លប់ធ្ងន់ធ្ងរ ប៉ុន្តែដឹងខ្លួនឡើងវិញ ក្រោយពេលដែលបានបញ្ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី ដើម្បីសង្គ្រោះ៕

ដោយ ៖ ព្រហ្ម ពៅ

អត្ថបទដែលជាប់ទាក់ទង