Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីកាប់ក្បាលគូទំនាស់ សង្ស័យបណ្ដាលមកពី

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ករណីកាប់ក្បាលគូទំនាស់ សង្ស័យបណ្ដាលមកពីរឿងគំនុំ


ខេត្តពោធិ៍សាត់ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយកាប់គូទំនាស់១កាំបិតបណ្ដាលឱ្យហូរឈាមស្រោចខ្លួន ដែលគេសង្ស័យបណ្ដាលមកពីរឿងគំនុំ ។
យោងតាមរបាយការណ៍លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន នាថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះថា នៅចំណុចមុខតូបលក់ទឹកកក ស្ថិតនៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង បណ្ដាលឱ្យយុវជនម្នាក់រងរបួសរយះក្បាលហូរឈាម ។

ជនរងរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេងឈ្មោះ សិត សុខគា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ។
ចំណែកជនដៃដល់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាង(កាំបិត)ឈ្មោះ មី គឹម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន និងបក្ខពួកជនសង្ស័យដៃដល់(គេចខ្លួន)ឈ្មោះ វី តែន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ.ឃុំជាមួយគ្នា ។
ក្នុងរបាយការណ៍ដដែល ករណីហិង្សាដោយចេតនាបណ្ដាលឱ្យមានរបួសស្នាមខាងលើនេះ អាចបណ្ដាលមកពីរឿងគំនុំ។ ជនសង្ស័យដដែល(មី គឹម)ត្រូវបានសមត្ថកិច្ចបំពេញនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបានខេត្ត ចំណែកជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង