Banner KNP Detail Top

អគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អគ្គិភ័យបានឆាបឆេះផ្ទះមួយល្វែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះដូចជាខ្សែភ្លើងឆ្លងចរន្ត ក៏នាំគ្នាចេញមកខាងមុខផ្ទះមើលទៅខាងលើ ស្រាប់តែឃើញមានផ្សែង និងអណ្តាតភ្លើងឆាបឆេះចេញពីជាន់ទី១ នៃផ្ទះល្វែងកើតហេតុ ទើបប្រជាពលរដ្ឋនាំគ្នាស្រែកអោយអ្នកជិតខាងជួយពន្លត់ជាបឋមតែម្តង។ ប៉ុន្តែដោយសារអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីតាំងកើតហេតុ និងធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ ហើយនៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ អគ្គិភ័យត្រូវបានរលត់ទៅវិញទាំងស្រុង ដោយភ្លើងបានឆាបឆេះផ្ទះល្វែងខាងលើស្ទើរទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ។ ចំណែកមូលហេតុដែលបង្កអោយមានការឆាបឆេះនេះវិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ខណៈមន្ត្រីជំនាញកំពុងតែធ្វើការស្រាវជ្រាវនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង