Banner KNP Detail Top

ខ្មាន់កាំភ្លើងម្នាក់ ជិះម៉ូតូមួយគ្រឿង រួចដកកាំភ្លើងខ្លីបាញ់បោះយ៉ាងអនាធិបតេយ្យ បន្សល់ទុកសំបកគ្រាប់ជាង១០គ្រាប់ ឲ្យសមត្ថកិច្ចរើសយកទៅទុក

ខ្មាន់កាំភ្លើងម្នាក់ ជិះម៉ូតូមួយគ្រឿង រួចដកកាំភ្លើងខ្លីបាញ់បោះយ៉ាងអនាធិបតេយ្យ បន្សល់ទុកសំបកគ្រាប់ជាង១០គ្រាប់ ឲ្យសមត្ថកិច្ចរើសយកទៅទុក

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ជាង យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរជ្រោះបាត់ស្នេហ៍ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស មិនចាំស្លាកលេខ តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បុរសរូបនេះ ក៏ដកកាំភ្លើងខ្លីមួយដើមពីចង្កេះ រួចក៏បាញ់ឡើងទៅលើមេឃចំនួន២គ្រាប់ ហើយក៏ជិះម៉ូតូទៅមុខបណ្តើរបាញ់ផ្ទប់ដីបណ្តើរអស់ជាច្រើនគ្រាប់បន្ថែមទៀត ទើបបន្តដំណើរជិះចេញទៅបាត់ស្រមោល ដោយមិនខ្លាចញញើតអ្វីទាំងអស់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមួយភូមិចេញមកមើល និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
បន្ទាប់មកសមត្ថកិច្ច ក៏ចុះមកដល់កន្លែងកើតហេតុ និងប្រមូលសំបកគ្រាប់ដែលបន្សល់ទុកពីខ្មាន់កាំភ្លើ.ងបានចំនួន១២គ្រាប់។ សមត្ថកិច្ចមូលដ្ឋាន ក៏បានប្រមូលវត្ថុតាងដែលបន្សល់ទុកពីខ្មាន់កាំភ្លើងរូបនោះយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង