Banner KNP Detail Top

ជាក់ស្ដែងរកឃើញអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ ក្នុងនោះជនជាតិថៃម្នាក់ រក្សាទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(WY០៨គ្រាប់)

ជាក់ស្ដែងរកឃើញអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ ក្នុងនោះជនជាតិថៃម្នាក់ រក្សាទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(WY០៨គ្រាប់)

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ជាក់ស្ដែងរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ ក្នុងនោះជនជាតិថៃម្នាក់ រក្សាទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីន(WY០៨គ្រាប់)។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃចន្ទទី០១ ខែឧសភា ឆ្នាំ២០២៣នេះថា លោកបានដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក ចំនួន០២)គោលដៅកាលពីម្សិលមិញនេះ មានដូចខាងក្រោម៖
*គោលដៅទី០១៖ ចំណុចផ្លូវលេខ 59B ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង លើ៖
-រថយន្តធុនធំ ចំនួន ៩៥គ្រឿង
-រថយន្តធុនតូចចំនួន ១៣៥គ្រឿង។
-ម៉ូតូ ៤៤គ្រឿង។
*គោលដៅទី០២៖ ផ្លូវលេខ57Bក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង១៤និង០០នាទីរសៀល លើ៖
-រថយន្តធុនធំ ចំនួន ៧៧គ្រឿង។
-រថយន្តធុនតូច ១៤២គ្រឿង។
-ម៉ូតូ២៧គ្រឿង។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលទាំង០២គោលដៅ មានយានយន្ត សរុប ៤៤៩គ្រឿង ក្នុងកិច្ចប្រតិបត្តិការ ខាងលើសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់(ជនជាតិថៃ០១នាក់) រក្សាទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(WY០៨គ្រាប់) និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ក្រៅពីនោះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង