Banner KNP Detail Top

យុវជន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ផ្សេងទៀត សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតដេញកាប់ប្រហារគ្នា

យុវជន២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ផ្សេងទៀត សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតដេញកាប់ប្រហារគ្នា

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចក្បែរបុរី៩០ តាមបណ្តោយផ្លូវអត់លេខក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុមជិត១០នាក់ជិះម៉ូតូ៤ទៅ៥គ្រឿងមិនចាំម៉ាក បានជិះបណ្តើរគ្នា។ លុះដល់ចំណុចកើតហេតុ ក្មេងស្ទាវមួយក្រុមនោះ ក៏បានឈប់ម៉ូតូ ហើយបានដកកាំបិតបុ័ងតោ និងដាវកែច្នៃចេញពីម៉ូតូ។ រួចក៏បានស្ទុះដេញកាប់ប្រហារទៅលើក្មេងស្ទាវមួយក្រុមទៀតមានគ្នាតិចជាងដែលកំពុងអង្គុយលេងនៅតាមផ្លូវរត់ប្រសាចចែកជើងគ្នា តែដោយកាប់មនុស្សមិនបាន ក៏បានកម្ទេចម៉ូតូចំនួនពីរគ្រឿង បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសន្តិសុខដែលយាមនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់បានចេញទៅជួយស្ទាក់ចាប់បានយុវជនចំនួន២នាក់ ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គុបភី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JH-8550។ ដកហូតបានកាំបិ.តបុ័ងតោមួយដើម និងដាវកែច្នៃមួយដើម។ ចំណែកឯបក្ខពួកផ្សេងទៀត រួមជាមួយជនរងគ្រោះដែលគេកាប់បាននាំគ្នាជិះម៉ូតូគេចខ្លួនបានស្រមោល។ បន្ទាប់ពីក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗតែម្ដង។ យុវជនទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង