Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យកាសែតភាសាចិនរបស់ម៉ាឡេស៊ី ធ្វើការកែតម្រូវ ពាក់ព័ន្ធការបារម្ភរឿងស្ទះចរាចរណ៍

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យកាសែតភាសាចិនរបស់ម៉ាឡេស៊ី ធ្វើការកែតម្រូវ ពាក់ព័ន្ធការបារម្ភរឿងស្ទះចរាចរណ៍

ភ្នំពេញ៖ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមកអះអាង និងធ្វើការធានា ទៅលើបញ្ហាសុវត្ថិភាពទាំងឡាយ ទាំងពេលវេលា នៃការប្រកួត ដែលកាសែតម៉ាឡេស៊ី ជាភាសាចិនមួយ បានចុះផ្សាយថា កីឡាករម៉ាឡេស៊ី មានកង្វល់ អាចនឹងស្ទះចរាចរណ៍ ទៅលើការដឹកជញ្ជូន ពីកន្លែងស្នាក់នៅ ទៅកន្លែងប្រកួត នៅល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “កង្វល់របស់ពួកគាត់ លើកឡើង នៅពេល នេះ ថាដាក់នៅតាមសណ្ឋាគារ អាចនឹងស្ទះចរាចរណ៍ ទៅលើការដឹកនាំទៅប្រកួត។ ខ្ញុំសុំប្រកាសជូនទៅអ្នកសារព័ត៌ មានជាភាសាចិន នៅប្រទេសម៉ាឡេស៊ីថា កម្ពុជា បានត្រៀមរួចរាល់ ការដឹកជញ្ជូន គឺមិនចាំបាច់ខ្វល់ អំពីបញ្ហាស្ទះចរាចរណ៍ទេ។ ប្រទេសខ្មែររបស់ខ្ញុំ គឺច្បាស់លាស់ណាស់លើបញ្ហានេះ គឺមិនមែនត្រឹមតែម៉ូតូនាំមុខទេ ចង់យករដ្ឋក្រោះនាំមុខ ក៏បានដែរ ដើម្បីឲ្យបានទៅដល់ទីកន្លែងប្រកួត” ។
សម្តេច បានបន្តថា “អាហ្នឹង ត្រូវស្គាល់ខ្មែរឲ្យបានច្បាស់បន្តិចរឿងនេះ គឺមិនមានអ្វី ជាចំណោទទេ ប្រជាជននៅរាជធានីភ្នំពេញនេះ គឺមានភាពថ្លៃថ្នូរណាស់។ កាល ពីសម័យប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ គ្មានគណៈប្រតិភូណាមួយ ត្រូវស្ទះចរាចរណ៍ ដោយសារតែការកកស្ទះចរាចរណ៍នោះទេ។ ដូច្នេះអ្នកសារព័ត៌មាន ភាសាចិនរបស់ ម៉ាឡេស៊ី គប្បីធ្វើការកែតម្រូវ គឺអាចយកសំដីរបស់ខ្ញុំ ទៅកែតម្រូវទៅបានហើយ ថាសុំកុំបារម្ភ ចំពោះការមកដល់ប្រទេសកម្ពុជា។ ខ្ញុំធានាអះអាង ខ្ញុំយកក្បាលខ្ញុំ ទទួលខុសត្រូវ ទៅលើបញ្ហាសុវត្ថិភាពទាំងឡាយ ទាំងពេលវេលា នៃការប្រកួត”។
សម្តេចបានបន្តថា វាមិនអាចមានរឿងហ្នឹង កើតឡើងទេ សូមរង់ចាំមើលចុះ រឿងនេះ ជាការទទួលខុសត្រូវរបស់យើង ដែលយើងត្រូវធ្វើ ៕

អត្ថបទដែលជាប់ទាក់ទង