Banner KNP Detail Top

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងវីឡាបឹងកាឡូ នៅបរិវេណកាស៊ីណូសៀងហៃ

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងវីឡាបឹងកាឡូ នៅបរិវេណកាស៊ីណូសៀងហៃ

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្នុងវីឡាបឹងកាឡូ បន្ទប់លេខ B075 ក្នុងបរិវេណកាស៊ីណូសៀងហៃ ស្ថិតនៅភូមិ ចេក ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់សន្តិសុខនិងរាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីប្រទះឃើញជនជាតិវៀតណាម ដេកស្លាប់ក្នុងវីឡាបឹងកាឡូ ក្នុងបរិវេណកាស៊ីណូសៀងហៃសង្ស័យខ្យល់គ។
បុរសនេះមានឈ្មោះ ឡេ ហ្វាញ៉ឹង (LE QUANG NHAN) អាយុ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែន លេខ:P00461314 មានទីលំនៅក្រុងហ្វាងនឹង ប្រទេសវៀតណាម។
ប្រភពបន្តថាសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង បានទទួលព័ត៌មានថា មានជនជាតិវៀតណាមម្នាក់ ដេកស្លាប់នៅត្រង់ចំណុចក្នុងវីឡាបឹងកាឡូ បន្ទប់លេខ B075 ក្នុងបរិវេណកាស៊ីណូសៀងហៃ ស្ថិតនៅភូមិ ចេក ឃុំ សំរោង ស្រុកចន្ទ្រា ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកគ្រូពេទ្យ ហាស់ សុផុន ប្រធានមណ្ឌលសុខភាពមេសរថ្ងក ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ឡេ ហ្វា ញ៉ឹង (LE QUANG NHAN) ។
ប្រភពបន្តថា ដោយផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិង ស្ដាប់ចម្លើយសាក្សីបំភ្លឺ និងគ្រូពេទ្យ សន្និដ្ឋានបានថាសាកសពខាងលើ ពិតជាស្លាប់ដោយសារ ខ្យល់គរ គាំងបេះដូង ប្រាកដមែន ។ សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងរកក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង