Banner KNP Detail Top

បំភ្លឺព័ត៌មានការសរសេរខ្លឹមសារថា (សូមបងប្អូនក្នុងខេត្តបាត់ដំបង ដែលមានកូនតូចៗ ប្រយ័ត្នទាំងអស់គ្នា ព្រោះស្រីចិនម្នាក់នេះដេីរចាប់ក្មេងតាមភូមិ

បំភ្លឺព័ត៌មានការសរសេរខ្លឹមសារថា (សូមបងប្អូនក្នុងខេត្តបាត់ដំបង ដែលមានកូនតូចៗ ប្រយ័ត្នទាំងអស់គ្នា ព្រោះស្រីចិនម្នាក់នេះដេីរចាប់ក្មេងតាមភូមិ

 
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២៣ មានការសរសេរខ្លឹមសារ បង្ហោះក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ ស្រីនិចឯការ ដែលមានរូបភាពស្រ្តីម្នាក់និងភ្ជាប់ដោយការសរសេរខ្លឹមសារថា៖ (សូមបងប្អូនក្នុងខេត្តបាត់ដំបងដែលមានកូនតូចៗប្រយ័ត្នទាំងអស់គ្នាព្រោះស្រីចិនម្នាក់នេះដេីរចាប់ក្មេងតាមភូមិ។ ដេីរចូលក្នុងភូមិទួលតាឯកផ្លូវច្រកចូលកោះតៃវ៉ាន់ខ្ញុំ ដេីរលួងលោមក្មេងៗឲ្យដេីរតាមវារួចវាចាប់យកទៅ)។
ឃេីញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅអធិការនគរបាលក្រុងបាត់ដំបងនិងផែនជំនាញពាក់ព័ន្ធធ្វេីការស្រាវជ្រាវជាបន្ទាន់លេីបញ្ហានេះ។
ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ សមត្ថកិច្ចនគរបាល បានស្រាវជ្រាវរកឃេីញថា នៅសង្កាត់ទួលតាឯកក្រុងបាត់ដំបងនិងក្នុងមូលដ្ឋានខេត្តបាត់ដំបងទាំងមូលមិនមានកេីតឡេីងនូវករណីដូចបានសរ សេររៀបរាប់នៅក្នុងម្ចាស់គណនីខាងលេីនោះទេ ហេីយ ជាមួយនេះសមត្ថកិច្ចបានរកឃេីញម្ចាស់គ ណ នីខាងលេីដែលគាត់មានឈ្មោះពិត គឺឈ្មោះ ឌុច ស្រីនិ ភេទស្រី អាយុ ២១ឆ្នាំរស់នៅភមិទួល តាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង។
ម្ចាស់គណនីរូបនេះបានឆ្លេីយបញ្ជាក់ប្រាប់សមត្ថកិច្ចថា គណនីរបស់គាត់ឈ្មោះ ស្រីនិច ឯការនេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចចូលទៅគ្រប់គ្រងព្រមទាំងសរសេរខ្លឹមសារមិនត្រឹមត្រូវដោយភ្ជាប់នួវរូបភាពស្រីម្នាក់ផង ខណ:រូបគាត់ជាម្ចាស់គណនីពិតប្រាកដមិនបានដឹងអ្វីទាំងអស់។

  
ជាមួយនេះម្ចាស់គណនីគឺឈ្មោះ ឌុច ស្រីនិ សូមប្រកាសបដិសេធចោលទាំងស្រុងចំពោះរូបភាពនិងព័ត៌មានដែលមានខ្លឹមសារខាងលេី គឺជាព័ត៌មានក្លែងក្លាយ ហេីយម្ចាស់គណនីបានដាក់ពាក្យបណ្តឹងជាលាយល័ក្ខអក្សរនៅកន្លែងសមត្ថកិច្ចនគរបាលដេីម្បីធ្វេីការស្រាវជ្រាវរកមុខអញ្ញាតជនដែលលួចយកគណនីហ្វេសប៊ុករបស់គាត់ទៅប្រេីប្រាស់នោះហើយ។
ខណ:ពេលចុងក្រោយគណនីរបស់គាត់ត្រូវបានម្ចាស់យកមកគ្រប់គ្រងនិងប្រេីប្រាស់បានជាធម្មតាវិញហេីយ ព្រមទាំងបានធ្វេីការបដិសេធចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយខាងលេីនិងសកម្មភាពផ្សេងទៀតដែលមិនមែនជាសកម្មភាពរបស់គាត់ផ្ទាល់។
ដូចបានជម្រាបជនខាងលេីសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តជ្រាបជាព័ត៌មាន និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចដោយភាតរភាពពិសេសចូលរួមលុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយដែលនាំបង្កទៅដល់បញ្ហាអសន្តិសុខសង្គម សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង