Banner KNP Detail Top

ចូលរួមអបអរសាទរ! កីឡាករទ្រីយ៉ាត្លុងសិង្ហបុរី លោក Bryce Chong ក្រោយពីប្រកួតចប់ បានមេដាយសំរិទ្ធ ក៏បានលុតជង្គង់សុំមិត្តស្រី ដែលទាក់ទងគ្នាជាច្រើនឆ្នាំ នៅលើមាត់ឆ្នេរកែប ក្នុងប្រទេសកម្ពុជា

ចូលរួមអបអរសាទរ! កីឡាករទ្រីយ៉ាត្លុងសិង្ហបុរី លោក Bryce Chong ក្រោយពីប្រកួតចប់ បានមេដាយសំរិទ្ធ ក៏បានលុតជង្គង់សុំមិត្តស្រី ដែលទាក់ទងគ្នាជាច្រើនឆ្នាំ នៅលើមាត់ឆ្នេរកែប ក្នុងប្រទេសកម្ពុជា

(កែប)៖ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
ចូលរួមអបអរសាទរដល់គូស្នេហ៍មួយគូនេះផង! កីឡាករទ្រីយ៉ាត្លុងសិង្ហបុរី លោក Bryce Chong វ័យ២៦ឆ្នាំ ក្រោយពីប្រកួតចប់បានមេដាយសំរិទ្ធ កាលពីថ្ងៃចន្ទសប្តាហ៍នេះក៏បានលុតជង្គង់សុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំនៅលើមាត់ឆ្នេរកែប ក្នុងប្រទេសកម្ពុជា។
បញ្ចប់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងក្រោយរបស់គាត់ កីឡាកររូបនេះក៏បានសុំមិត្តស្រីគាត់ឈ្មោះ Sheryl Foo រៀបការ ដោយមិត្តស្រីរបស់ខ្លួនក៏បានឆ្លើយថា យល់ព្រម នៅចំពោះមុខមិត្តរួមក្រុម និងមិត្តភ័ក្ដិដែលបានមកជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់។
កីឡាករទ្រីយ៉ាត្លុងសិង្ហបុរី លោក Bryce Chong រូបនេះបាននិយាយថាដំបូងឡើងខ្លួនចង់សុំរៀបការនៅកន្លែងបំពាក់មេដាយ ប៉ុន្តែដោយសារតែមនុស្សច្រើនពេកខ្លួនក៏សម្រេច មកសុំរៀបការកន្លែងចាប់ផ្តើមនៃការប្រកួតតែម្តង។ លោកបានបញ្ជាក់ថា ខ្លួនបានទិញចិញ្ចៀននេះ នៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែChong មិនអាចរកពេលវេលាសមរម្យ ដើម្បីសុំរៀបការបានទេ ដូច្នេះខ្លួនសម្រេចចិត្តធ្វើនៅពេលចប់ការប្រកួត នេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង